កីឡាជាតិ
ជាតិ
ភាព​អស្ចារ្យ​និង​ស្រស់ស្អាត​របស់​អង្គរវត្ត​បាន​ទាក់ចិត្ត Debbie ឲ្យ​មក​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​
20, Jan 2019 , 5:59 pm        
រូបភាព
ដោយ:
​កីឡាការិនី​សិង្ហ​បុរី Debbie បាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail បាន​ពីរលើក​ហើយ​បើ​គិត​ទាំង​ឆ្នាំនេះ​។ តែ​វា​ជា​លើក​ទី​៤​សម្រាប់​កីឡាការិនី​ស្រស់ស្អាត​រូបនេះ ដែល​បានមក​ទស្សនា​និង​ដើរ​កម្សាន្ត​នៅ​កម្ពុជា​។ នាង​ប្តេជ្ញា​នឹង​មក​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត បើ​មានការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​នៅទីនេះ​។ តើ​កត្តា​អ្វី ដែល​ជំរុញ​ឲ្យ​នាង​ចង់​មក​ទស្សនា​នៅ​កម្ពុជា​?

 
​ភាព​អស្ចារ្យ​ជាមួយ​ក្បួន​ក្បាច់រចនា​នៃ​សំណង់​ស្ថាបត្យកម្ម​របស់​ប្រាសាទអង្គរវត្ត និង​ប្រាសាទបុរាណ​ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​ដទៃទៀត បាន​ទាក់ទាញ​ចិត្ត​កីឡាការិនី​ដ៏​ស្រស់ស្អាត​របស់​សិង្ហ​បុរី Debbie ឲ្យ​ចង់​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​មិន​ជិនណាយ​។ បដិសណ្ឋារកិច្ច​ល្អ​របស់​ម្ចាស់​អាជីវកម្ម និង​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​កត្តា​រួមចំណែក​ទាក់ទាញ​កីឡាការិនី​រូបនេះ​ផងដែរ​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ចូលរួម​រត់​លើ​វិញ្ញាសា​៣២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trail កីឡាការិនី​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចូលចិត្ត​កម្ពុជា ព្រោះ​ជា​ប្រទេស​ដ៏​ស្រស់ស្អាត ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មក​ចូលរួម​រត់​នៅ​កម្ពុជា​ម្តងទៀត​។ ទីនេះ​(​អង្គរវត្ត​)​មាន​ប្រាសាទបុរាណ​ដ៏​ស្រស់ស្អាត​ជាច្រើន ដែល​អាច​ទាក់ទាញ​ចិត្ត​ខ្ញុំ និង​មនុស្ស​ជាច្រើន​ទូទាំង​ពិភព​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា​»​។ 
 
​ហេតុ​ផង​ទាំងនេះ​បានធ្វើ​ឲ្យ​កីឡាការិនី​ដ៏​ស្រស់ស្អាត​ខាងលើ​សន្យាថា នាង​នឹង​មក​កម្ពុជា​នៅលើ​ក​ក្រោយ​ជា​បន្តបន្ទាប់​ទៀត បើសិន​កម្ពុជា​មានការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង ជាពិសេស Angkor Ultra Trail នេះ​តែម្តង​។ Debbie ធ្លាប់​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​បាន​ចំនួន​បើ​គិត​ទាំង​ឆ្នាំ​២០១៩​។ តែ​នាង​មិន​ធ្លាប់​ទទួលបាន​លទ្ធផល​ល្អ​នោះឡើយ​។ នេះ​ជា​វត្តមាន​លើក​ទី​៤​នៅ​កម្ពុជា សម្រាប់ Debbie​។ ក្រៅពី​ខេត្តសៀមរាប នាង ក៏​ធ្លាប់​មកលេង​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​៕  




 

Tag:
 រត់ប្រណាំង​
  Angkor Ultra Trail
  Debbie
© រក្សាសិទ្ធិដោយ thmeythmey.com