អត្ថបទពាណិជ្ជកម្ម
ទីផ្សារ​ស្ករត្នោត​ខ្មែរ​កំពុង​រីកដុះដាល​ខ្លាំង​! ក្រុមហ៊ុន Signatures of Asia បន្ត​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ស្ករ​ពី​កសិករ​កំពង់ស្ពឺ​
21, Jan 2019 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ ពិធី​ចុះហត្ថលេខា​ទិញ​ស្ករត្នោត​ក្នុង​ក្របខ័ណ្ឌ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បាន​ធ្វើឡើង​កាលពីថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ស្រុក​ឧដុង្គ អ្នកស្រី យ៉ាន ច​ន​ចាន់​វិច្ឆិកា លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​, លោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម លោក អៀ ឯកសា អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍ លោក ប្រាក់ សេរី​វ​ឌ្ឃ នាយក​អង្គការ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍​ជនបទ​កម្ពុជា និង​សហគមន៍​កសិកម្ម​, លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Signatures of Asia, ព្រមទាំង​អាជ្ញាធរ​ស្រុក​-​ឃុំ និង​អង្គការ​ស្ថាប័ន​មួយចំនួនទៀត​។​
 
​លោក ចាន់ ពេជ្រ នាយក​គ្រប់គ្រង ក្រុមហ៊ុន Signatures of Asia បានអោយដឹងថា​៖«​ថ្ងៃនេះ​បាន​ចុះហត្ថលេខា​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​ទៀតហើយ បន្ទាប់ពី​បាន​ចុះហត្ថលេខា​នៅ​ខេត្តកំពង់ធំ​កាល​ពីស​ប្តា​ហ៍មុន​ថ្មីៗ​នេះ​។​


 
​ក្រុមហ៊ុន​លោក​បាន​ចុះហត្ថលេខា​ទិញ​ស្ករត្នោត​ពី​សហគមន៍​កសិកម្ម​ត្នោត​កំពង់ស្ពឺ​បួន​ឆ្នាំ​មកហើយ​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ។ ដោយឡែក​ឆ្នាំនេះ ​ក្រុមហ៊ុន​ត្រូវការ​ស្ករត្នោត​សរីរាង្គ​ចំនួន​១៦០​តោន​ទៀត ពី​ខេត្តកំពង់ស្ពឺ​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស ក្នុង​ក្របខ័ណ្ឌ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដែល​នាំ​ផលប្រយោជន៍ ដល់​កសិករ​ដែលជា​អ្នក​ផលិត​ស្ករត្នោត​លក់ បាន​តម្លៃ​ខ្ពស់​សមរម្យ និង​ធានាបាន​ដល់ អ្នកប្រើប្រាស់ ស្ករត្នោត​សុទ្ធ​ពិតប្រាកដ​មិន​ក្លែងក្លាយ​។​


 
​ក្រុមហ៊ុន Signatures of Asia ដែលជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​មួយ កំពុងតែធ្វើការ​យ៉ាងសកម្ម​ជួយ​ដល់​កសិករ​ក្រីក្រ​នៅ​កម្ពុជា និង​ក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ​ក៏មាន​អង្ករ​សរីរាង្គ ស្ករត្នោត​សរីរាង្គ​ផងដែរ​ដោយមាន​កសិករ​រាប់ម៉ឺន​នាក់​កំពុង​ទទួលផល​ពី​ការលក់​កសិផល​ខាងលើ​ជូន​ក្រុមហ៊ុន​នេះ​។ 


 
​គួរកត់សម្គាល់​ដែរ​ថា ក្រុមហ៊ុន Signatures of Asia មាន​ដៃគូ​សហការ​ច្រើន ​ដើម្បី​ជួយ​ដល់​វិស័យ​ស្ករត្នោត​នេះ  មានដូចជា​អង្គការ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៏​ជនបទ​កម្ពុជា (CIRD)  គម្រោង​ប្រឆាំង​ភាពក្រីក្រ IAP-SNV ដែល​គម្រោង​នេះ​ ជួយ​ពង្រឹង​បច្ចេកទេស​ផលិតកម្ម​ស្ករត្នោត​ដល់​កសិករ និង​ក្រុមហ៊ុន  ការបង្កើត​គំរូ​អាជីវកម្ម​ទំនើប​រួមគ្នា​ដោយ​គិតពី​សង្គម បរិ​ស្ថា​ន និង​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​ក្រីក្រ ផ្តល់​ការយល់ដឹង​អំពី​យ៉េន​ឌ័​រ និង​ការ​អភិវឌ្ឍន៍​ដោយមាន​និរន្តរភាព​។ 


 
​លោក ចាន់ ពេជ្រ ក៏បានឲ្យដឹង​ដែរ​ថា  ក្រុមហ៊ុន​លោក​ទទួលបាន​ការបញ្ជា​ទិញ​កើនឡើង ​ពី​ទីផ្សារ​អន្តរជាតិ​ក្នុងឆ្នាំនេះ​។ លោក​ក៏​សង្កេតឃើញថា​ ស្ករត្នោត​ត្រូវបាន​គេ​និយម​ប្រើប្រាស់ ​នៅ​ទ្វីបអឺរ៉ុប​ ដោយសារ​ពេល​បរិភោគ​វា​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ដែល​អាច​ប្រើប្រាស់​បាន​ទាំង​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែលមាន​កម្រិតជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម។ មិនតែប៉ុណ្ណោះ ​វា​ក៏មាន​សារធាតុ​រ៉ែ និង​វីតាមីន​ជាច្រើន​ប្រភេទ​ផងដែរ មិន​ដូច​ស្ករស​ដែល​គេ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នោះទេ​។ 


 
​ក្រុមហ៊ុន Signatures of Asia ដែល​កំពុង​អភិ​វ​ឌ្ឍន៍ស្ករត្នោត​ខ្មែរ​ ឲ្យមាន​ស្តង់ដារ​សរីរាង្ គ​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ​ គឺ​បាន​ជួយ​បង្រៀន​កសិករ​ឲ្យចេះ​ផលិត​តាម​បទដ្ឋាន​អនាម័យ សុ​វត្ថិ​ភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់  ការ​វេច​ខ្ចប់​ស្អាត ទំនើប។ កត្តាទាំងនេះ បាន​ទាក់ទាញ​អ្នកប្រើប្រាស់​ក្នុងស្រុក និង​ក្រៅ​ស្រុក​ប្រើប្រាស់​ស្ករត្នោត​ពិត​មិន​ក្លែងក្លាយ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និងបានជួយ​ឲ្យ​កសិករ​មាន​ចំណូល​ខ្ពស់ ថែរក្សា​ដើមត្នោត ដែល​ដើមត្នោត​ក៏​ជា​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​7 និង​មុខរបរ​ដែលជា​កេដំណែល​ដូនតា​​ ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត។
 
​សូមបញ្ជាក់​ផងដែរ​ថា​៖ បន្ទាប់ពី​បាន​ចុះហត្ថលេខា​នៅ​ខេត្តកំពង់ធំ  កំពង់ស្ពឺ​រួចរាល់ហើយ ក្រុមហ៊ុន Signatures of Asia គ្រោង​និង​បន្ត ចុះហត្ថលេខា​ទិញ​ស្ករត្នោត​ពី​សហគមន៍​កសិកម្ម ស្ករត្នោត​ខេត្តស្វាយរៀង និង​កំពុងឆ្នាំង​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com