អត្ថបទពាណិជ្ជកម្ម
រកឃើញ​ជើង​ខ្លាំង​២៤​ក្រុម​ដែល​ត្រូវ​ប្រជែង​កៅអី​៤​ប្រចាំខេត្ត​កំពង់ស្ពឺ ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 នៅ​ភ្នំពេញ​
21, Jan 2019 , 2:03 pm        
រូបភាព
ដោយ:
​ខេត្តកំពង់ស្ពឺ​៖ ការប្រកួត​ជម្រុះ​ស្វែងរក​ជើង​ខ្លាំង​ទាំង​២៤​ក្រុម នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​មណ្ឌល​ទី​៣ នៃ​ពានរង្វាន់ Tiger Street Football Festival 2019 ត្រូវបាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ កន្លងទៅ នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​។ បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នេះ យើង​បាន​រកឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​២៤​ក្រុម ដែល​ត្រូវ​ឡើងទៅ​វគ្គ​បន្ត ដើម្បី​ក្រ​កួត​ចម្រាញ់​យកតែ​៤​ក្រុម​ប៉ុណ្ណោះ​ប្រចាំ​មណ្ឌល ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ទូទាំងប្រទេស ដែល​នឹង​ប្រព្រឹត្តទៅ  ថ្ងៃទី​១៦ និង​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។​
 
​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ទទួលបាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ​, ក្រុម​ជើងឯក​រង​ប្រាក់រង្វាន់​៧០០​ដុល្លារ​,​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​៣៥០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ប្រាក់រង្វាន់ ១៥០​ដុល្លារ ។ ជាពិសេស​ពួកគេ មានឱកាស​ជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។​


 
​លើសពីនេះ នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ដាក់តាំង​លក់​សម្ភារ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ីនធឺណិត ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth និង​ការថតរូប​ភ្លាម យក​ភ្លាម​ផងដែរ​។ 


 
​ក្រោយ​បញ្ចប់​ការប្រកួត ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក៏បាន​រៀបចំ​ការប្រគំ​តន្ត្រី​ដ៏​សប្បាយរីករាយ​អស្ចារ្យ​ផងដែរ ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស កម្ពុជា​រួមមាន​លោក ខេមរៈ សិរីមន្ត​, អ្នកនាង ពេជ្រ សោភា ,​កញ្ញា សុខ ស្រី​នាង​, កញ្ញា ទេព បូ​ព្រឹក្ស​,​លោក សយ រតនៈ និង​ឌី​ជេ Maily ផងដែរ​។ តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ស្ពឺ សប្បាយរីករាយ និង​រាំ​កម្សាន្ត ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី​។ 


 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការទទួលខុសត្រូវ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com