ពីនេះ ពីនោះ
«ពាក់» និង»ស្លៀក» ប្រយ័ត្នប្រើច្រឡំគ្នា!
× ពាក្យ«ពាក់* និង«ស្លៀក» ជាភាសាដែលពលរដ្ឋប្រើជាប្រចាំថ្ងៃ ប៉ុន្តែពលរដ្ឋខ្លះប្រើពាក្យទាំងពីរនេះ នៅមិនទាន់ត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរនៅឡើយទេ។ សម្តេចព្រះសង្ឃ ទ្រង់ពន្យល់ពាក្យទាំងពីរនេះដូច្នេះថា៖
កិរិយាសព្ទ «ពាក់» មានន័យច្រើនយ៉ាង បើនិយាយក្នុងនៅការដាក់ព្យូរ ឬដាក់ថ្ពក់បន្តោក គេនិយាយថា ដាក់ឆ័ត្រនឹងដៃកែវ។ បើនិយាយនៅក្នុងការ លើកស៊ក ក្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ គេច្រើននិយាយថា ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន,ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង។ល។
ពាក្យ «ពាក់»នេះ បើគេប្រើនៅក្នុងន័យជាការឡើងពានលើគ្នា គឺគេនិយមនិយាយថា គោពាក់គ្នា,ពាក់ខ្សែទាម, ពាក់ចំបាប់,ពាក់ព័ន្ធ, ពាក់មង ជាដើម។
ចំណែក «ស្លៀក» គឺសម្រាប់ប្រើបានតែ ស្លៀកសំពត់,ស្លៀកខោ,ស្លៀកពាក់ មានន័យថា ស្លៀកផងពាក់ផង(ស្លៀតសំពត់ពាក្យអាវ)៕
© រក្សាសិទ្ធិដោយ thmeythmey.com