រថយន្ត
អន្តរជាតិ
ចិន​បាន​កំណត់ត្រា​ពិភពលោក​លើ​ការរៀប​ក្បួន​រថយន្ត​ស្វយ័ត​វែង​ជាងគេ​
21, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ស្វយ័ត​សរុប​៥៥​គ្រឿង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​ក្បួន​រថយន្ត​ស្វយ័ត​ដ៏​វែង​ជាងគេ​បំផុត (Largest Parade of Autonous Cars) ដែល​នៅ​ទីលាន​នៃ​តំបន់ Dianjiang ខេត្ត Chongqing ប្រទេស​ចិន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​


 
 
​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Changan Automobile នេះ មាន​រថយន្ត​ស្វយ័ត​ចំនួន​៥៦​គ្រឿង តែ​រថយន្ត​មួយគ្រឿង​ដែល​បើក​នាំ​ផ្លូវ មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ​។ ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង រថយន្ត​ពណ៌​ក្រហម​ទាំង​៥៥​គ្រឿង បាន​ប្រើ​ថិរវេលា​៩​ម៉ោង និង​៧​វិនាទី លើ​ចម្ងាយ​ផ្លូវ​៣,២​គីឡូម៉ែត្រ​។​
 
​ក្រោយ​ទទួលបាន​កំណត់ត្រា World Guinness Records លោក Yang Guo វិស្វករ​របស់​ក្រុមហ៊ុន Changan បាន​អះអាងថា អ្នកបើកបរ​ម្នាក់ៗ​ដែល​អង្គុយ​ក្នុង​រថយន្ត មិនមាន​សកម្មភាព​អ្វី​ទាក់ទង​នឹង​ការបញ្ជា​រថយន្ត​នោះឡើយ ដោយ​អ្វី​ទាំងអស់​គឺ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com