ជាតិ
រថយន្ត
រថយន្ត​វិទ្យុ​ចល័ត​ប៉ុលពត​ដ៏​ទ្រុឌទ្រោម ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ​
21, Jan 2019 , 7:39 pm        
រូបភាព
ដោយ:
​ឧ​ត្ត​រ​មានជ័យ​៖ រថយន្ត​វិទ្យុផ្សាយសំឡេង​ចល័ត​ប៉ុលពត ដែលមាន​សភាព​ទ្រុឌទ្រោម និង​ខូច​ស្ទើរតែ​ស្រុង ត្រូវបាន​គេ​ដាក់​បញ្ឈរ​នៅផ្ទះ​តា​ម៉ុក​ទី​១ នៃ​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក ដែល​ស្ថិតនៅ​ភូមិ​អភិវឌ្ឍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រថយន្ត​ដ៏​ទ្រុឌទ្រោម​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទេសចរ​ច្រើន​ដែរ ក្នុងចំណោម​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដទៃទៀត នៅ​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក ដែល​សព្វថ្ងៃនេះ បាន​ក្លាយជា​រមណីយដ្ឋាន​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ចូល​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​។​


​សូម​ទស្សនា​រូបភាព​រថយន្ត​វិទ្យុផ្សាយសំឡេង​ចល័ត​ប៉ុលពត ខាងក្រោម​នេះ​ដោយ​ថត​ដោយ លោក ប៉ាន បូ​នី នៃ​សារព័ត៌មាន​ថ្មីៗ​៖ 
 













Tag:
 រថយន្ត​
 ​យានយន្ត​
 ​ឧ​ត្ត​រ​មានជ័យ​
 ​អន្លង់វែង​
© រក្សាសិទ្ធិដោយ thmeythmey.com