អត្ថបទពាណិជ្ជកម្ម
ទូទឹកកកដ៏ឆ្លាតវៃបំផុតជាមួយបច្ចេកវិទ្យាថ្មី Twin Cooling Plus™ ពីសាមសុង គឺជាជម្រើសថ្មីសម្រាប់លោក-អ្នក
× ការទទួលទានអាហារស្រស់ៗគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព ។ ប៉ុន្តែការមមាញឹកដូចសព្វថ្ងៃនេះ លោក-អ្នក ប្រាកដជាមិនអាចទៅផ្សារ ដើម្បីទិញគ្រឿងទេស បន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃនោះទេ។ ដូច្នេះហើយលោក-អ្នក មានតែជ្រើសរើសទូទឹកកកណា ដែលមានភាពឆ្លាតវៃ និង មានការសន្សំសំចៃខ្ពស់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងឲ្យកាន់តែប្រសើរឡើង។
ថ្ងៃនេះ យើងសូមណែនាំប្រិយមិត្តឱ្យបានស្គាល់នូវទូទឹកកកស៊េរីថ្មីមួយប្រភេទដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីបំផុតគឺ Twin Cooling Plus™ មានសមត្ថភាពធ្វើឱ្យបន្លែ ត្រីសាច់ រក្សានូវភាពស្រស់បានកាន់តែយូររហូតដល់ ៧០ ភាគរយ ។ ហើយបច្ចេកវិទ្យានេះ មានបំពាក់នូវលើទូទឹកកកសាមសុង ស៊េរីថ្មីម៉ូដែល RT5000, RT6000 និង RT7000 ។ ជាការពិតណាស់ បច្ចេកវិទ្យា Twin Cooling Plus™ ធ្វើឲ្យលោកអ្នកលែងភ័យព្រួយបារម្ភពីគុណភាពរបស់ម្ហូបអាហារ ទោះរក្សាទុកក្នុងទូទឹកកកយូរប៉ុណ្ណាក៏ដោយ ។ ជាពិសេសបញ្ហាធុំក្លិនមិនល្អនោះ គឺលែងមានការព្រួយបារម្ភទៀតដែរ ព្រោះវាមានកង្ហាបញ្ចេញភាពត្រជាក់ពីរដាច់ពីគ្នា (Evaporators) ។
កាន់តែពិសេសជាមួយនឹងមុខងារ Fridge Max Mode របស់ Twin Cooling Plus™ ដែលអាចប្រើប្រាស់កន្លែងកកឲ្យមានមុខងារក្លាស្សេធម្មតាបាន។ សូមកុំព្រួយបារម្ភអី ថាដាក់ឆាប់ពេញនោះ! ភាពបត់បែននៃការប្រើប្រាស់របស់ទូទឹកកកគឺជាលក្ខណៈពិសេសមួយទៀតនៃបច្ចេកវិទ្យាថ្មី Samsung Twin Cooling Plus™ ជាមួយនឹងការផ្តល់ជូននូវជម្រើសដ៏ឆ្លាតវៃជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើទូទឹកកកតាមវិធី ដែលពួកគេចង់បាន។ Samsung Twin Cooling Plus™ នេះគឺមិនត្រឹមតែផ្តល់ភាពត្រជាក់លឿននោះទេ ប៉ុន្តែវាបន្ថែមនូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ ដោយសារតែទូទឹកកកនេះ មានទ្វារពីរដាច់ដោយឡែកពីគ្នា សម្រាប់ផ្នែកត្រជាក់ និងផ្នែកកក ដើម្បីកាត់បន្ថយទៅលើការប្រែប្រួលសីតុណ្ហភាពជួយសន្សំសំចៃភ្លើងថែមទៀត។
សូមប្រញាប់រួសរាន់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក ជ្រើសរើសទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com