អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MSA ទទួលបាន​បណ្ណ​សរសើ​រ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​
21, Jan 2019 , 6:08 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ បានរៀបចំ​ពិធី​ប្រគល់​បណ្ណ​សរសើរ​ដល់​អ​ង្គ​ភាព​ឯកជន​ដែល​រួមចំណែក​ក្នុង​ការងារ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ កាលពី​រសៀល​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៩​។ ក្នុងនោះ​ក្រុមហ៊ុន MSA ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏​ទទួលបាន​បណ្ណ​សរសើរ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
 
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ ២០១៨ ដោយ​ក្នុងនោះ​ក៏មាន​ពិធី​ប្រគល់ បណ្ណ​សរសើរ​ដល់​អង្គ​ភាព​ឯកជន និង​បុគ្គល​មាន​ស្នាដៃ​បំពេញភារកិច្ច​ប្រចាំឆ្នាំ ក្នុងការ​បំពេញ​សកម្មភាព​យ៉ាងសកម្ម ចូលរួមចំណែក​ជួយ​សង្គម តាមរយៈ​ការ​ការផ្សព្វផ្សាយ​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។​


 
​កម្មវិធី​នេះ​បានរៀបចំ និង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមទាំង​វត្តមាន​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើនរូប​ក្នុង​ជួរ​រដ្ឋាភិបាល ព្រមទាំង​អង្គភាព​ឯកជន​ផ្សេងទៀត​។ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​បូកសរុប​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បានស្នើរ​ឱ្យមាន​ការបន្ត​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុងការ​ថែរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដូចជា​ការផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍ ការអនុវត្ត​ច្បាប់​ចរាចរណ៍ វិស្វកម្ម​ផ្លូវថ្នល់ ការសង្គ្រោះ​បន្ទាន់ និង​ការលើកទឹកចិត្ត​ក្នុងការ​ចូលរួម​ការងា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ 
 
​សម្តេច​ក្រឡាហោម បាន​បន្ថែមទៀត​ដែរ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាជន​ដែល​ប្រើប្រាស់​ទោចក្រយានយន្ត មេត្តា​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​បើកបរ «​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​
 
 
 
​យោងតាម​កម្មវិធី​នេះ ក្រុមហ៊ុន MSA មាន​កិ​តិ្ត​យស​ចូលរួម និង​ទទួល​ប​ណ្ណស​សើ​រលើ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​ផ្សព្វផ្សាយ​ការអប់រំ​អំពី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក​។ បន្ទាប់ពី​កម្មវិធី​ប្រគល់​បណ្ណ​សរសើរ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រុមហ៊ុន​MSA និង​បុគ្គលិក​ទាំងអស់ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​បេសកកម្ម​នេះ និង​ប្តេជ្ញា​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ 
 
​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន MSA គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព និង​ផ្តល់​ទំនុកចិត្ត​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ទោះជា​ស្ថិតក្នុង​វិស័យ​ឯកជន​មែនពិត តែ​ក្រុមហ៊ុន MSA តែងតែ​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម​ជាច្រើន​ដូចជា​ការផ្តល់​ការយល់ដឹង និង​ការអប់រំ​តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​ជាដើម​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com