ជាតិ
សេដ្ឋកិច្ច
EBA៖ ក្រុម​អ្នករកស៊ី​​ខ្មែរ និង​បរទេស​លើក​ពី​កង្វល់​ប្រាប់​មេ​ពាណិជ្ជកម្ម EU
21, Jan 2019 , 10:00 pm        
រូបភាព
លោក គិត ម៉េង និង​លោក Arnaud Darc ស្ថិតក្នុងចំណោមពាណិជ្ជករ ដែលសរសេរលិខិតទៅកាន់លោកស្រី Cecilia Malmstrom
លោក គិត ម៉េង និង​លោក Arnaud Darc ស្ថិតក្នុងចំណោមពាណិជ្ជករ ដែលសរសេរលិខិតទៅកាន់លោកស្រី Cecilia Malmstrom
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (Eurocham) រួមជាមួយ​សមាគម សហភាព និង​ក្រុម​អ្នករកស៊ី​ខ្មែរ និង​បរទេស​ជាង​៣០​អង្គភាព បានរួម​គ្នា​សរសេរ​លិខិត​ទៅកាន់​លោកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដើម្បី​បង្ហាញ​ពី​កង្វល់​របស់ខ្លួន​ទាក់ទង​នឹង​ការពិចារណា​ដក​គម្រោង​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​» (EBA) របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​។​



អត្ថបទទាក់ទង

​លិខិត​ដែល​ចុះហត្ថលេខា​រួមគ្នា​ដោយ​ពាណិជ្ជករ​ធំៗ​ទាំង​ខ្មែរ និង​បរទេស ដែល​ក្នុង​មាន​លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជាដើម​នោះ បាន​លើកឡើងថា គម្រោង​ដក​ប្រព័ន្ធ EBA នឹង​បង្ករ​គ្រោះ​ឲ្យ​ខូចខាត​សេដ្ឋកិច្ចកម្ពុជា​ដ៏​ធ្ងន់ធ្ងរ ហើយ​បង្អាក់ដំណើរ​ការប្រឹងប្រែង​របស់​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​



ក្រៅពី​បង្ហាញ​ពី​ការបារម្ភ​ផ្សេងៗ​ទាក់ទង​នឹង​ការបាត់បង់​ការងារ​ព​ល​រដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់ ជាពិសេស​ស្ត្រី​ជនបទ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ ក្រុម​អ្នករកស៊ី​ខ្មែរ និង​បរទេស​សំណូមពរ​ដល់​គណកម្មាធិកា​រ​អឺរ៉ុប និង​បណ្តា​រដ្ឋ​ជា​សមាជិក បន្ត​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍន៍​កម្ពុ​ជា តាមរយៈ​កិច្ចសន្ទនា​បែប​ស្ថាបនា និង​សកម្មភាព​សហប្រតិបត្តិ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​៕



Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com