កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់​ការពារ​ជើងឯក អូស្ត្រាលី​ឈានទៅ​វគ្គ​១/៤ ក្រោយ​ប៉េ​ណា​ល់​ទី​ឈ្នះ​អ៊ូ​ស​បេ​គី​ស្ថាន​
21, Jan 2019 , 11:55 pm        
រូបភាព
កីឡាករអូស្ត្រាលី (លឿង) ប្រជែងយកបាល់ជាមួយកីឡាករអ៊ូសបេគីស្ថាន ក្នុងការប្រកួត១២០នាទីដែលគ្មាន​ការស៊ុតបញ្ចូលទី។ រូបថត AFC Asian Cup
កីឡាករអូស្ត្រាលី (លឿង) ប្រជែងយកបាល់ជាមួយកីឡាករអ៊ូសបេគីស្ថាន ក្នុងការប្រកួត១២០នាទីដែលគ្មាន​ការស៊ុតបញ្ចូលទី។ រូបថត AFC Asian Cup
ដោយ: ថ្មីៗ
​អូស្ត្រាលី ទទួលបាន​កៅអី​ទៅកាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​បាល់​ប៉េ​ណា​ល់​ទី ៤-២ លើ​អ៊ូ​ស​បេ​គី​ស្ថាន បន្ទាប់ពី​ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​១២០​នាទី ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​



អត្ថបទទាក់ទង

​អ្នកចាំទី Mat Ryan ដែល​លេង​ឲ្យ​ក្លិប Brighton & Hove Albion នៃ​ក្របខណ្ឌ Premier League បាន​រារាំង​ឱកាស​របស់​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន Islom Tukhtakhujaev និង Marat Bikmaev​។ ៤​គ្រាប់​របស់​អូស្ត្រាលី​សម្រេចបាន​ដោយ Mark Milligan, Robbie Kruse, Apostolos Giannou, Mathew Leckie  ខណៈ​ការទា​ត់របស់ Aziz Behich ត្រូវ​រារាំង​ដោយ​អ្នកចាំទី​អ៊ូ​ស​បេ​គី​ស្ថាន Ignatiy Nesterov​។ រីឯ​២​គ្រាប់​បង្គ្រប់កិច្ច​របស់​អ៊ូ​បេ​គី​ស្ថាន​សម្រេចបាន​ដោយ Otabek Shukurov និង Ikromjon Alibaev​។​

​ក្នុងការ​ប្រកួត​ទាំងមូល អូស្ត្រាលី​គ្រប់គ្រង​បាល់​រហូតដល់​ទៅ​៦០,៧​ភាគរយ​ឯណោះ ប៉ុន្តែ​ក្រុម​កង់​ហ្គូ​រូ​មួយ​នេះ មិនមាន​វាសនា​ទម្លាយ​សំណាញ់​ទី​អ៊ូ​ស​បេ​គី​ស្ថាន​ឡើយ រហូត​ឈានដល់​ការកាត់ក្តី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។​

​ជ័យជម្នះ​នេះ នាំ​ឲ្យ​អូស្ត្រាលី​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្តីសង្ឃឹម​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអាស៊ី​២​លើក​ជាប់​គ្នា​។ អ៊ូ​ស​បេ​គី​ស្ថាន ដែល​បាន​លេខ​៤​កាលពី​ឆ្នាំ​២០១១ ត្រូវ​ហាលអាវ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​តាម​ថៃ អូ​ម៉​ង់ ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​៕



Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com