អត្ថបទពាណិជ្ជកម្ម
ក្រុម Pitou FC លើក​ពាន​Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​
22, Jan 2019 , 10:51 am        
រូបភាព
​ខេត្តកំពង់ស្ពឺ​៖ ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក្រោយពី​យកឈ្នះ​លើ​ក្រុម AVATA ក្នុង​លទ្ធផល​២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី​២0 ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ដីឡូត៍ លោក ឈួន គឹម​សាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ​។  
 
​មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Pitou FC បាន​យកឈ្នះ​លើ​ក្រុម Black Lion A ដោយ​លទ្ធផល​៣​ទល់​២​។ ចំណែក​ក្រុម AVATA បាន​យកឈ្នះ​លើ​ក្រុម ត្រពាំង លើ​លទ្ធផល​៥​ទល់​២ មិនបាន​ទទួល​ជ័​ជម្នះ របស់​ក្រុម​ទាំង​២ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដើម្បី​ដណ្តើម​លេខ​៣ និង​លេខ​៤​។ ជា​លទ្ធផល ក្រុម Black Lion A ដណ្តើមបាន​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​ត្រពាំង​លើក ១​ទល់​២​។​




 
​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ គឺ​ក្រុម Pitou FC ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម AVATA ប្រាក់រង្វាន់​៧០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម Black Lion A ប្រាក់រង្វាន់​៣៥០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម ត្រពាំង​លើក ប្រាក់រង្វាន់ ១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។​




 
​ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ ដែលជា​មណ្ឌល​ទី​៣​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ​៤​ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែមីនា​ខាងមុខ​។ ក្រុម​ទាំង​៤​នេះ ក៏​នឹង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​លោក Ronaldinho​។ 




 
​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល បន្ទាប់​គឺ​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​២៦-២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ វាល​បែក​ចានទី​រួម​ខេត្តបាត់ដំបង ។​




 
​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​។ 





​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com