ជាតិ
រដ្ឋាភិបាល​ផ្តល់ប្រាក់​ជាង​៣៥​លាន​ដុល្លារ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា គិត​ត្រឹម​ខែមករា​នេះ
22, Jan 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់ប្រាក់​១៤២​ពាន់​លាន​រៀល (​ប្រមាណ​៣៥,៥០​លាន​ដុល្លារ​) ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ក្នុងនោះ​ទឹកប្រាក់​ជាង​២៥​លាន​ដុល្លារ ត្រូវបាន​រដ្ឋ​ផ្តល់ជូន​បន្ថែម លើ​វិភាគទាន​ដំបូង​របស់​រដ្ឋាភិបាល ដែលមាន​ជាង​១០​លាន​ដុល្លារ​។

 
 
​សេចក្តីជូនដំណឹង​រប​ស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​បរ​ធន​បាល បានអនុម័ត​លើ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៩  ដោយ​ផ្តោត​សំខាន់ និង​យកចិត្តទុកដាក់​លើ​៣​ចំណុច​។ ចំណុច​ទី​១ ពង្រឹង​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​សមាជិក និង​ការគ្រប់គ្រង​មូលនិធិ​។ ចំណុច​ទី​២ រៀបចំ​បង្កើត​ព្រឹត្តិការណ៍ និង​សកម្មភាព​នានា ដើម្បី​ធ្វើការ​កៀរគរ ការបរិច្ចាក​ឲ្យ​បាន​កាន់តែច្រើន និង​ចំណុច​ទី​៣ បង្កើន​ការផ្សព្វផ្សាយ  និង​ទំនាក់ទំនង​សាធារណៈ អំពី​មូលនិធិ​ឲ្យ​បាន​កាន់តែ​ទូលាយ​។ 
 
​ក្នុង​ឆ្នាំ​២០១៨ មូលនិធិ​គន្ធបុប្ផា​កម្ពុជា  បានទទួល​មូលនិធិ​ជា​សាច់ប្រាក់ ជាង​៧,១៧​លាន​ដុល្លារ និង​ទទួលបាន​ដី​មួយកន្លែង​ទំហំ​ជាង​១០០០​ម៉ែត្រក្រឡា ដែលមាន​តម្លៃ​ជិត ៨​លាន​ដុល្លារ​។ នេះ​បើ​សេចក្តីជូនដំណឹង​ខាងលើ​៕ 

Tag:
 សុខភាព​
  មូលនិធិ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com