កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ដែល​អស់​ឱកាស​ឡើង​វគ្គ​បន្តពាន Pre-Season យកឈ្នះ Buriram United ៤-១
25, Jan 2019 , 8:59 pm        
រូបភាព
ភ្នំពេញក្រោន
ភ្នំពេញក្រោន
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម Buriram United ក្នុង​លទ្ធផល ៤-១ នា​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្រុម​នេះ បាន​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ពានរង្វាន់ Leo Pre-Season ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​។

 
​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ពានរង្វាន់​មុន​បើក​រដូវ​កាល​របស់​ថៃ Leo Pre-Season Cup ក្រោយ​ប្រកួត​ចាញ់​ក្រុម Nakhonratchansima FC ក្នុង​លទ្ធផល ៤-០​។ ទោះបី​របូត​ពី​ការ​ប្រជែង​ពាន​នេះ​ក៏ដោយ តែ​ក្រុម​ជើងឯក​លី​ក​កំពូល​៦​សម័យកាល​មួយ​នេះ​មិនទាន់​ត្រឡប់មក​កម្ពុជា​វិញ​នោះទេ​។ ពោលគឺ​ពួកគេ​នៅ​បន្ត​បោះជុំរុំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ទីនោះ​។ 
 
​ក្នុងអំឡុងពេល​បោះជុំរុំ​ហ្វឹកហាត់​នៅ​ថៃ​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន​មាន​គម្រោង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំងៗ​ជាច្រើន​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២១ មករា  ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម Army Regional ក្នុង​លទ្ធផល ៣-២ និង​បន្ត​យកឈ្នះ Buriram United ៤-១ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​កីឡដ្ឋាន Khao Kradong កាលពី​ថ្ងៃទី​២៤ មករា​។ 
 
​គ្រាប់​បាល់​ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោ​នរក​បាន​ដោយ​កីឡាករ Darlan Martins ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​ពី​កីឡាករ យ៉ើ មុ​ស្លី​ម និង Jhonata Sant’anna​។ 
 
​ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ថៃ​ប្រមាណ​១​សប្តាហ៍​នេះ គឺ​ដើម្បី​ដកស្រង់​បទពិសោធ បច្ចេកទេស ក៏ដូចជា​ពង្រឹងសមត្ថភាព​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​បើក​រដូវ​កាល​ថ្មី​នៅ​ខែមីនា ខាងមុខនេះ​៕  
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Buriram United
© រក្សាសិទ្ធិដោយ thmeythmey.com