ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
នៅពេលស្ត្រីចូលក្នុងសេដ្ឋកិច្ចកាន់តែខ្លាំង នោះវិសមភាពយេនឌ័រកាន់តែតូច ប្រទេសកាន់តែរីកចម្រើន
× ភ្នំពេញ៖ នៅក្នុងកិច្ចសម្ភាសវគ្គ១ លោកអ្នកនាង បានស្ដាប់រួចមកហើយប្រសាសន៍របស់លោស្រី លឹម សូលីន ដែលលោកស្រីអះអាងថា ស្ត្រីប្រកបមុខរបរក្រៅប្រព័ន្ធមិនទាន់ទទួលបានការគិតគូរច្រើន ដូចកម្មការិនីនិយោជិតក្នុងប្រព័ន្ធនោះទេ។ ក្នុងកិច្ចសម្ភាសថ្ងៃនេះ លោកស្រី លឹម សូលីន ដែលជានាយកប្រចាំប្រទេសនៃអង្គការ Oxfam ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវគាំទ្រឲ្យស្ត្រីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមកាន់តែផុសផុល។ នៅពេលនោះហើយដែលវិសមភាពយេនឌ័រ កាន់តែរួមតូច ហើយការចូលរួមនេះនឹងជួយជំរុញការអភិវឌ្ឍន៍ប្រទេសកាន់តែខ្លាំង។
សូមស្ដាប់បទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោកស្រី លឹម សូលីន នាយកប្រចាំប្រទេសនៃអង្គការ OXFAM វគ្គបញ្ចប់ ដូចតទៅនេះ៖
ដើម្បីកាត់បន្ថយវិសមភាពយេនឌ័រនៅកម្ពុជា លោកស្រី លឹម សូលីន លើកឡើងថា រដ្ឋាភិបាលត្រូវធ្វើទាំងដំណោះស្រាយបន្ទាប់ចំពោះមុខ និងដំណោះស្រាយរយៈពេលវែង។ រដ្ឋាភិបាលត្រូវជំរុញកិច្ចគាំពារសង្គម ទៅលើសេវារបបសន្តិសុខសង្គម ផ្ដល់បណ្ណសមធម៌ឲ្យបានទូលំលាយជាដើម ដើម្បីការពារឲ្យស្ត្រីដែលកំពុងស្ថិតក្នុងកម្លាំងសេដ្ឋកិច្ចស្រាប់ បន្តសកម្មភាព និងមិនថមថយទៅវិញ។ ការគិតគូរផ្សេងទៀត លោកស្រី លឹម សូលីន លើកជាឧទាហរណ៍ដូចជា ការបង្កើតកន្លែងមើលថែរក្សាក្មេងតូចៗ ដើម្បីឲ្យស្ត្រីមានឱកាសរកស៊ីទទួលទានជាដើម។ ទន្ទឹមនឹងនេះដំណោះស្រាយរយៈពេលវែង ត្រូវការគិតគូរផងដែរទៅលើការអប់រំ ដើម្បីឲ្យកុមារី ស្ត្រី មានសមត្ថភាពអាចចាប់យកឱកាស អាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ដូចគ្នានឹងបុរសដែរ៕
Tag:
ស្ត្រី
យេនឌ័រ
លឹម សូលីន
© រក្សាសិទ្ធិដោយ thmeythmey.com