ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! អាហារ​ទាំងនេះ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​
28, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនមែនជា​រឿង​ចម្លែក​អ្វី​ទេ​ដែល​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ឬ​បញ្ចុះ​ជាតិ​ទឹក​ឱ្យ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​, អ្នកជំងឺ​ទឹកនោមផ្អែម​, អ្នកជំងឺ​ហើមជើង និង​ប្រភេទ​នៃ​ជំងឺ​មួយចំនួនទៀត​ពាក់ព័ន្ធ​ជាមួយ​តម្រងនោម និង​ថ្លើម​។ ថ្នាំ​បញ្ចុះ​ទឹកនោម​ជួយ​បង្កើន​ការផលិត​ទឹកនោម​ដើម្បី​ព​ន្លឿ​ន​ការ​កម្ចាត់​ជាតិ​ទឹក​ដែល​លើស និង​អំបិល​ក្នុង​រាងកាយ​។ អ្នកខ្លះ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ទឹកនោម ឬ​ជាតិ​ទឹក​ដើម្បី​សម្រក​ទម្ងន់​។ តាមរយៈ​ការ​រំញោច​ឱ្យ​នោម​ច្រើន​វា​ក៏​ជួយ​ដល់​រាងកាយ​ក្នុងការ​បញ្ចេញ​ជាតិពុល​ផ្សេងៗ និង​ភាពកខ្វក់​ដែល​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​ផងដែរ​។ ក្រៅពី​ការប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម អ្នក​ក៏​អាច​ទទួលទាន​អាហារ​មួយចំនួន​ដែល​ជួយ​បង្កើន​ការផលិត​ទឹកនោម​ជំនួស​វិញ​បាន​ផងដែរ​។​


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​មួយចំនួន​ដែល​ជួយ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ ៖

១. បន្ថែម​ទឹកក្រូច​ឆ្មារ​ក្នុង​ទឹក​ធម្មតា​
 
​ជាពិសេស​ប្រសិនបើ​អ្នក​ចង់​ស្រក​ទម្ងន់ នោះ​ការបន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ក្នុង​ទឹក គឺ​ប្រសើរ​បំផុត​។ ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​រាល់​កោសិកា​ក្នុង​រាងកាយ​ផងដែរ​។​
 
២. បន្លែ​ភ្លៅកង្កែប​
 
​មិន​ត្រឹម​តែមាន​ផ្ទុក​ជាតិ​កាឡូរី​ទាប និង​គ្មាន​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​នេះ​ក៏មាន​ប្រសិទ្ធិភាព​បញ្ចុះ​ទឹកនោម​ដែល​ជួយ​បញ្ចេញ​ចោល​នូវ​ជាតិពុល​ផ្សេងៗ និង​អំបិល​ក៏ដូចជា​ទម្ងន់​ដែល​លើសពី​ក្នុង​រាងកាយ​ផងដែរ​។​
 
៣. តែ​ខ្ញី​
 
​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ក៏​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស និង​អំបិល​ចេញពី​ក្នុង​រាងកាយ​បាន​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត​នោះ គឺ​តែ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​តែ​ខ្ញី​មួយ​ពែង​ក៏​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។​
 
៤. ស្ពៃក្ដោប​
 
​ស្ពៃក្ដោប​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ក៏ដូចជា​វីតាមីន C និង B6​។ លើសពីនេះទៅទៀត ស្ពៃក្ដោប​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស្ពាន់ធ័រ​ដែល​ជួយ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ផងដែរ​។ ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ជាតិ​ទឹក​ដែល​លើស ចូរ​ទទួលទាន​ស៊ុប​ស្ពៃក្ដោប ហើយ​ត្រូវ​ចាំ​ថា​ប្រើប្រាស់​អំបិល​បន្តិច​បាន​ហើយ​ក្នុង​ស៊ុប​!

៥. ទំពាំង​បារាំង​
 
​ក៏​មិន​ខុសពី​ស្ពៃក្ដោប​ដែរ ទំពាំង​បារាំង​ជា​ប្រភេទ​នៃ​បន្លែ​ជួយ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ទំពាំង​បារាំង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​រាងកាយ​។ ការទទួល​ទាន​ទំពាំង​បារាំង​ជួយ​បង្កើន​ការផលិត​ទឹកនោម​ជួយ​គ្រប​គ្រង់​សម្ពាធ​ឈាម និង​កម្ចាត់​ជាតិ​ទឹក​ដែល​លើស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com