ជាតិ
សង្គមជាតិ
ឃុំ​៤ ក្នុងស្រុក​ស្អាង ត្រូវ​កាត់​បញ្ចូល​ទៅក្នុង​ក្រុង​តាខ្មៅ​
29, Jan 2019 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ឃុំ​៤ ក្នុងស្រុក​ស្អាង គឺ ឃុំ​ស្វាយ​រលំ ឃុំ​កោះអន្លង់ចិន ឃុំ​សិត្បូ និង ឃុំ​រកា​ខ្ពស់ រួមទាំង​ដី​មួយផ្នែក​ទៀត ក្នុងស្រុក​កណ្តាលស្ទឹង ត្រូវបាន​កាត់​ទៅ​ឲ្យ​ក្រុង​តាខ្មៅ​។ ការ​កាត់​នេះ គឺធ្វើឡើង​ដោយ​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា តាំងពី​ថ្ងៃ​៨ ខែមករា ឆ្នាំ​២០១៩​មក ស្តីពី​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​


 
​ក្រោយ​កាត់​រួច ឃុំ​ទាំងនោះ ត្រូវ​ហៅថា​ជា​សង្កាត់​វិញ គឺ​សង្កាត់​ស្វាយ​រលំ សង្កាត់​កោះអន្លង់ចិន សង្កាត់​សិត្បូ និងសង្កាត់​រកា​ខ្ពស់​៕ 
 

Tag:
 ​តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com