ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ៖ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មាន៣ឃុំ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី៨ ខែមករា បានសម្រេចបានបង្កើតស្រុកបុរីអូរស្វាយសែនជ័យ ជាស្រុកថ្មីមួយបន្ថែមទៀតនៅក្នុងខេត្តស្ទឹងត្រែង។
ស្រុកបុរីអូរស្វាយសែនជ័យ មាន៣ឃុំ គឺឃុំអូរស្វាយ ឃុំកោះស្នែង និងឃុំព្រះរំកិល ដែលត្រូវបានកាត់ចេញពីស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ដូចគ្នា។
ព្រំប្រទល់រដ្ឋបាលឃុំអូរស្វាយ មានការកាត់យកផ្ទៃដីមួយផ្នែកពីសង្កាត់សាមគ្គីនៃក្រុងស្ទឹងត្រែង ផ្ទៃដីមួយផ្នែកពីឃុំស្តៅ នៃស្រុកសេសាន និងកាត់ភូមិណាអូង ពីឃុំស្រែសំបូរ នៃស្រុកសៀមប៉ាងឲ្យស្ថិតនៅក្នុងឃុំអូរស្វាយ នៃស្រុកបុរីអូរស្វាយសែនជ័យ។
ទីតាំងសាលាស្រុកបុរីអូរស្វាយសែនជ័យ ស្ថិតនៅក្នុងឃុំអូរស្វាយតែម្តង។
ខេត្តស្ទឹងត្រែង មានក្រុង-ស្រុក ឡើងដល់៦ ក្រោយការបង្កើតស្រុកបុរីអូរស្វាយសែនជ័យនេះ។ ស្រុកថ្មីនេះ នឹងមានចំនួនក្រុមប្រឹក្សា១១នាក់ ដែលតិចជាងនៅក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកសៀមបូក៕
Tag:
ស្រុកបុរីអូរស្វាយសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com