ពីនេះ ពីនោះ
«​រហិតរហៃ​» ប្រើ​ជា​ពាក្យ «​ល្ហិតល្ហៃ​» ក៏បាន​
30, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​ខ្មែរ មាន​ពាក្យ​ជាច្រើន​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ជា​ព្យាង្គ​តម្រួត​ផង និង​ព្យាង្គ​រាយ​ផង ជាពិសេស​ពាក្យ «​រហិតរហៃ​»​ជា​ព្យាង្គ​រាយ អាច​ប្រើ​ជា «​ល្ហិតល្ហៃ​» ជា​ព្យាង្គ​តម្រួត​ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។ បើតាម​វចនានុក្រម​ខ្មែរ «​រហិតរហៃ ឬ​ល្ហិតល្ហៃ​» មានន័យថា អស់កម្លាំង​រសេះរសោះ ឬ​ធេង​ធាង​។

 

 
​មិនមែន​មានតែ​ពាក្យ «​រហិតរហៃ​» អាច​សរសេរ​ជា​ព្យាង្គ​រាយ និង​ព្យាង្គ​តម្រួត​នោះទេ នៅមាន​ពាក្យ​ជាច្រើន​ទៀត​អាច​សរសេរ​បាន​ពីរ​យ៉ាង​ដូចគ្នា ពាក្យ​ទាំងនោះ​មានដូចជា សំដី ឬ​សម្តី​, សំវាស ឬ​សង្វាស​, សំវេគ ឬ​សង្វេគ​, សំងាត់ ឬ​សម្ងាត់​, កំរិត ឬ​កម្រិត​, តំរូវ ឬ​តម្រូវ​, សំរាប់ ឬ​សម្រាប់​, បំរាម ឬ​បម្រាម​,​សំអាត ឬ​សម្អាត​, សំគាល់ ឬ​សម្គាល់​, សំងាច ឬ​សម្ងាច​, សំដែង ឬ​សម្តែង​, កំដៅ ឬ​កម្តៅ​, សំដៅ ឬ​សម្តៅ​, លំអៀង ឬ​លម្អៀង​, សំលាប់ ឬ​សម្លាប់​, សំគាំង ឬ​សម្គាំង​, សំបូរ ឬ​សម្បូរ​, សំភី ឬ​សម្ភី​។​ល​។​
 
​លើកលែងតែ​ពាក្យ​មួយចំនួន ដូចជា សំរាម​, ជំងឺ ឬ​ជំរុញ មិនត្រូវ​សរសេរ​ជា​ព្យាង្គ​តម្រួត សម្រាម​,​ជ​ម្ញឺ ឬ​ជម្រុញ នោះទេ​។ ដោយឡែក​ពាក្យ មួយ​ភ្លែត , គូឆាយ , ត្រប៉ែ , ផ្លែ​ចម្ប៉ាដាក់​,​ផ្លែ​បំពេញរាជ្យ ក៏​មិនត្រូវ​សរសេរថា ម៉ា​ភ្លែត​, កា​ឆាយ​,​តា​ប៉ែ​,​ផ្លែ​ចម្ប៉ា​ដក់ ឬ​ផ្លែ​កំពីង​រាជ្យ​នោះដែរ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com