ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«ជំនោរកោះកំពង់ត្រុំ» ទីបន្ធូរអារម្មណ៍តានតឹង និងមើលថ្ងៃលិច
× កំពង់ចាម៖ តើលោកអ្នកនឿយហត់ជាមួយនឹងការងារ និងការសិក្សាមែនទេ? សាកមកលំហែកាយនៅ«កោះកំពង់ត្រុំ» លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសខ្យល់ត្រជាក់ពីទន្លេមេគង្គ, មើលថ្ងៃលិចដ៏ស្រស់ស្អាត និងផ្តិតយករូបភាពនៃវាលខ្សាច់ដ៏ធំល្វឹងល្វើយនៃកោះកំពង់ត្រុំ។ «កោះកំពង់ត្រុំ» មានឆ្នេរខ្សាច់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់កោះប៉ែនឡើយ។ ក្រៅពីមើលថ្ងៃលិចពីលើស្ពានកោះប៉ែនថ្មី ដែលស្ថិតនៅក្នុងស្រុកកោះសុទិន ខេត្តកំពង់ចាម លោកអ្នកក៏អាចមកបន្ធូរអារម្មណ៍តានតឹង តាមរយៈការជិះទាទឹក នៅក្នុងរមណីយដ្ឋានជំនោរកោះកំពង់ត្រុំ ដែលស្ថិតនៅខាងកើតស្ពានថ្មកោះប៉ែន បានយ៉ាងសប្បាយរីករាយថែមទៀតផង។ រមណីយដ្ឋានជំនោរកោះកំពង់ត្រុំនេះ បើកដំណើរការបានរយៈពេលពីរឆ្នាំមកហើយ ក្រោមជំនួយឧបត្ថម្ភពីអង្គការអភិវឌ្ឍន៍ជនបទ។
សូមអញ្ជើញទស្សនារូបភាពនៃរមណីយដ្ឋានជំនោរកោះកំពង់ត្រុំដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com