ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន​ទឹកក្រូច​ឆ្មា​រលាយ​ម្សៅ​រមៀត ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
30, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ហេតុអ្វី​ទើប​អ្នក​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ជាមួយ​រមៀត​? ប្រសិនបើ​អ្នក​រួមបញ្ចូល​គ្នា​រវាង​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​ជាមួយ​រមៀត នោះ​អ្នកនឹង​ទទួលទាន​ភេសជ្ជៈ​ដ៏​ពិ​សេសមួយ​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​។ ក្រៅពី​វីតាមីន C ហើយ​នោះ ក្រូចឆ្មារ​ក៏មាន​ផ្ទុក​វីតាមីន B, ជាតិ​ដែក​, កាល់ស្យូម​, ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, អង់ស៊ីម និង​ជាតិ​សរសៃ​ចាំបាច់​ផងដែរ​។ ហើយ​អ្នក​អាច​បន្ថែម​ម្សៅ​រមៀត​ចូលក្នុង​ទឹកក្រូច​ឆ្មារ ដើម្បី​ទទួលបាន​ឥទ្ធិពល​កាន់តែ​ប្រសើរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ធ្វើ​ទឹកក្រូច​ឆ្មា​រលាយ​រមៀត រួមទាំង​អត្ថប្រយោជន៍​នៃ​ភេសជ្ជៈ​នេះ ៖
 
– អ្វីដែល​អ្នកត្រូវការ គឺ​ក្រូចឆ្មារ​ស្រស់ ចំនួន​ម្ខាង​, ម្សៅ​រមៀត កន្លះ​ស្លាបព្រា​កាហ្វេ​, ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ច្របាច់​ក្រូចឆ្មារ​ចូលក្នុង​កែវ​មួយ បន្ទាប់មក​បន្ថែម​ម្សៅ​រមៀត រួច​សឹម​ចាក់ទឹក​ក្ដៅ​ឧណ្ហ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​បាន ប្រសិនបើ​ចង់​បង្កើន​រសជាតិ​។​
 
– អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ​លាយ​ម្សៅ​រមៀត ជាពិសេស​នៅពេល​ព្រឹក ៖ 
 
១. បង្កើន​ការរំលាយ​អាហារ​
 
​ការទទួល​ទាន​រមៀត ឬ​ម្សៅ​រមៀត​ជាប្រចាំ​អាចជួយ​ទប់ស្កាត់​ការ​រលាក​នៃ​បំពង់​រំលាយ​អាហារ ក៏ដូចជា​កាត់បន្ថយ​អាកា​រៈ​ហើម និង​ឡើង​ជាតិ​ហ្គាស​ផងដែរ​។ រីឯ​ទឹកក្រូច​ឆ្មារ​វិញ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រាល់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​
 
២. ល្អ​សម្រាប់​ស្បែក​
 
​រមៀត គឺ​ប្រសើរ​ណាស់​សម្រាប់​ស្បែក មិន​ថា​អ្នកប្រើប្រាស់​វា​ដោយផ្ទាល់​លើ​ស្បែក ឬ​ទទួលទាន​ក៏ដោយ​។ វា​ជួយ​សម្អាត​, រក្សា និង​ជាតិ​សំណើម ក៏ដូចជា​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ស្បែក​គួរឱ្យកត់សម្គាល់​។ រីឯ​ក្រូចឆ្មារ​វិញ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ និង​ថែមទាំង​ធ្វើ​ឲ្យ​មើលទៅ​ក្មេង​ជាង​វ័យ​ផងដែរ​។ វីតាមីន C ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​កម្ចាត់​នូវ​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត វីតាមីន C ក៏​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​។​
 
៣. សុខភាព​បេះដូង​
 
​សារធាតុ Curcumin ក្នុង​រមៀត​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។​

៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការទទួល​ទាន រមៀត គឺ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ វា​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម និង​តម្រងនោម ហើយ​ជម្រុញ​ការ​ស្រូបយក​នូវ​សារធាតុចិញ្ចឹម​ក្នុង​បំពង់​រំលាយ​អាហារ រួមទាំង​គ្រប់គ្រង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
៥. បន្សាប​ជាតិពុល​ក្នុង​រាងកាយ​
 
​ថ្លើម​មាន​មុខងារ​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ ហើយ​អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​រាងកាយ​ឱ្យ​រក្សាបាន​នូវ​កម្រិត pH ត្រឹមត្រូវ​សម្រាប់​សុខភាព​ល្អ ហើយ​ក្រូចឆ្មារ​ក៏​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​បែប​ធម្មជាតិ​ដែល​នឹង​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល​ទៅ​ក្រៅ​តាមរយៈ​ទឹកនោម​ផងដែរ​។ រមៀត​វិញ​ជួយ​ជម្រុញ​ឱ្យ​ថ្លើម​ផលិត​អង់ស៊ីម​កាន់តែច្រើន​ដើម្បី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កម្ចាត់​កាកសំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com