ពីនេះ ពីនោះ
«​ស៊ង​» មានន័យ​ពិតប្រាកដ​ដូចម្តេច​?
31, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ស៊ង​» មានន័យ​ច្រើនយ៉ាង​ដូចជា​៖



«​ស៊ង​»  ជាទី​ដែល​ហ៊ុម​ព្រួល​បញ្ចូល​ត្រី ឬ​បង្ខាំង​ត្រី​។ ឧទាហរណ៍​៖​ចាប់​ត្រី​ក្នុង​ស៊ង​។ «​ស៊ង​»  ក៏មាន​ថា ច្រក ឬ​ប្រ​ហប់​មាន​សណ្ឋាន​ជា​ទ្វារ​ជ្រលម ឬ​ជ្រៅ ឬ​ម្យ៉ាង​ទៀតថា ជា​កញ្ចប់​ធ្វើ​ដោយ​ស្លឹកចេក​ស្រស់ ដែល​អាចដាក់​ស្លា​បារី​។ ឧទាហរណ៍​៖ ស៊ងស្លា មាន​២​ប្រភេទ​គឺ ស៊ងតូច ស៊ង​ដាក់​ម្លូ​បៀក និង​ស្លាចំណិត​,​ថ្នាំ ឬ​បារី ផង ចំណែក​ស៊ងធំ គឺ​ស៊ង​ដាក់​ស្លឹកម្លូ ព្រមទាំង​កំបោរ​,​ស្លាជ្វា ជាដើម​។ 
 
​ឬ​ម្យ៉ាងទៀត «​ស៊ង​» ខ្លះ​ធ្វើ​ពី​មាស ប្រាក់ ស្ពាន់ មាន​សណ្ឋាន​ជ្រលម​ដែរ តែ​ឥត​ស្រទាប់ ថត​ហូត​ដូច​ស៊ង​សម្រាប់​ដាក់​ស្លា​ម្លូរ​ទេ​។ ឧទាហរណ៍​៖ ស៊ងមាស​,​ស៊ងប្រាក់ និង​ស៊ងស្ពាន់​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com