ជាតិ
ដំណឹងល្អ! កូនផ្សោតកម្រមួយក្បាលទើបនឹងចាប់កំណើតនៅខេត្តក្រចេះ រូបភាព បានពី WWF in Cambodia
× ភ្នំពេញ៖ កូនផ្សោតមួយក្បាលដែលទើបនឹងកើត ត្រូវអ្នកចម្លងទូកទេសចរណ៍ ប្រទះឃើញ ក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ យោងតាមទំព័រហ្វេសប៊ុករបស់អង្គការ WWF-Cambodia កូនផ្សោតនេះ បានកើត កាលថ្ងៃទី២៧ មករា ឆ្នាំ២០១៩។
អង្គការWWF-Cambodia បានសរសេរដូច្នេះ តាមរយៈការអង្កេតជាក់ស្តែង កូនផ្សោតថ្មីនេះ ស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួនប្រមាណប្រាំមួយក្បាល។ កូនផ្សោតដែលទើបកើតនេះ បានឆ្លុះបញ្ជាំង ពីភាពវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF- Cambodia និងដៃគូអភិរក្សនានា។
សូមរម្លឹកផងដែរ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៨ មានសត្វផ្សោតចំនួន៥បានងាប់ ប៉ុន្តែមានសត្វផ្សោតដែលបានកើតមានចំនួន៩។ ហើយនៅឆ្នាំ២០១៨ កំណើននៃសត្វផ្សោតទន្លេមេគង្គ ត្រូវបានគេទទួលស្គាល់ថាជាប្រភេទសត្វផ្សោត Irrawaddy Dolphins លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសត្វផ្សោតទន្លេមេគង្គមានចំនួន៩២ក្បាល៕
Tag:
ធនធាន
ផ្សោត
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com