ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ញ៉ាំ​អាហារ​នេះ​ឲ្យ​ច្រើន អាយុ​៥០​ឆ្នាំ នឹងមាន​ស្បែ​កមុខ​ត្រឹម​២៥​ឆ្នាំ​តែប៉ុណ្ណោះ​
31, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​ស្បែ​កមុខ​អ្នក​កាន់តែ​ក្មេង និង​ស្អាត​។


 
​តើ​មាន​អ្វី​ខ្លះទៅ​? 
 
1.​ ​អ្នក​គួរតែ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុងនោះ​មាន​ប្រូតេអ៊ីន​ខ្ពស់ ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ជ្រួញ​ឡើយ​។​
 
2.​ ​ត្រឡាច​ក៏​អ្នក​គួរតែ​បរិភោគ​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​ក្នុងនោះ​សម្បូរ​ទៅដោយ​វីតាមីន​សេ និង​សារធាតុ​ដទៃទៀត​ដែល​អាចជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​ក្មេង​ជានិច្ច មិន​ងាយ​ចាស់​ឡើយ​។​
 
3.​ ​ខ្ទឹមក្រហម​ក៏​អ្នក​គួរតែ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ទេ ថែមទាំង​អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក​ទៀតផង​។​
 
4.​ ​តៅហ៊ូ ក៏មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ដែរ ដោយ​អាចជួយ​បាន​ទាំង​សុខភាព និង​សម្រស់​របស់​អ្នក​ព្រម​គ្នា​តែម្តង​។​
 
5.​ ​ផ្លែ​ប៉ោម អ្នក​គួរតែ​ពិសារ ព្រោះ​មាន​ផ្ទុក​សារធាតុ​សរសៃ ព្រមទាំង​វីតាមីន​សេ ដែល​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស ម៉ត់ និង​ភ្លឺរលោង​បាន​។​
 
6.​ ​ការ៉ុត ក៏មាន​ផ្ទុក​វីតាមីន​អា ដែល​អាចធ្វើ​ឲ្យ​សក់​អ្នក​ភ្លឺ ព្រមទាំង​មាន​ស្បែក​ដែល​ម៉ត់​រលោង​ទៀតផង​។​
 
7.​ ​ប៉េងប៉ោះ ក៏​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត មិន​ងាយ​ចាស់​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ទៀតផង​។​
 
8.​ ​ក្រូច​ក៏​អ្នក​គួរតែ​ញ៉ាំ​ផងដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​រាងកាយ​ត្រូវការ ដោយ​ធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ ថែមទាំង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ផងដែរ​។ ដូចនេះ អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងលើ ដើម្បី​ការពារ​ស្បែក​អ្នក​ឲ្យ​ស្អាត​ជានិច្ច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 
 

© រក្សាសិទ្ធិដោយ thmeythmey.com