ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាំងប៉ាវគួរតែខ្ចប់បែបណា ទើបនាំសំណាងល្អដល់អ្នក?
× ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការខ្ចប់អាំងប៉ាវដែលអាចនាំលាភធំជូនអ្នក។
តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកដាក់អាំងប៉ាវជូនមាតាបិតាទាំងសងខាង លុយក្នុងអាំងប៉ាវនោះគួរតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះវាតំណាងឲ្យអាយុរបស់ពួកគាត់។ លុយកើន អាយុនឹងកើនតាមនោះដែរ។
2. លុយក្នុងអាំងប៉ាវនោះគួរតែជាលុយថ្មី ព្រោះលុយកាន់តែថ្មី សំណាងនឹងចូលកាន់តែច្រើន ធ្វើឲ្យអ្នកទទួលទ្រព្យមិនអស់នោះទេក្នុងឆ្នាំថ្មីនេះ។
3. អាំងប៉ាវដែលអ្នកប្រើ មិនគួរប្រើជាន់គ្នាឡើយ មានន័យថា អាំងប៉ាវក្នុងឆ្នាំចាស់ អ្នកមិនគួរប្រើក្នុងឆ្នាំថ្មីឡើយ។ ដូចនេះ អ្នកគួរតែប្រើអាំងប៉ាវថ្មីទាំងអស់ ទើបមានលាភអាចចូលមកបាន។
ពេលដែលអ្នកខ្ចប់អាំងប៉ាវ អ្នកមិនគួរដាក់ឲ្យមានចំនួនលេខ៤ទេ ព្រោះជាលេខមិនល្អ។ ដូចនេះ នៅពេលដែលអ្នកខ្ចប់អាំងប៉ាវ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ទើបអាចនាំរឿងល្អចូលមករកអ្នកបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com