អត្ថបទពាណិជ្ជកម្ម
ដឹង​អត់​! ទិញ Huawei អេ 7 ឈ្នះ​រថយន្ត Mazda 2 ដើម្បី​អបអរ​ជោគជ័យ​ក្នុង​ប្រ​វិត្ត​សាស្ត្រ​លក់បាន​ច្រើន​កប់​ក្នុង​ថ្ងៃដំបូង​!
31, Jan 2019 , 4:15 pm        
រូបភាព
Huawei អេ 7 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល ដែល​បាន​ចេញលក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​មាន​សន្ទុះ​នៃ​ការគាំទ្រ​ពី​អតិថិជន​ដ៏​ច្រើន​លើសលុប រហូតដល់​បំបែក​កំណត់ត្រា​លក់បាន​រហូតដល់ 3000 គ្រឿង​ត្រឹម​ថ្ងៃ​ដំបូង​។
 
Huawei អេ 7 ជា​ជម្រើស​ដ៏​ល្អ មាន​រូបរាង​ទាក់ទាញ ភ្លឺរលោង​ចែងចាំង ទាន់សម័យ អេក្រង់​ឥតខ្ចោះ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស ដែលមាន​ការប្រកួតប្រជែង​ទាំង​គុណភាព​និង​តម្លៃ​ជាមួយ​ភាព​លេចធ្លោ​ជាច្រើន​។​
 
 
Huawei អេ 7 មានតម្លៃ​សមរម្យ​បំផុត​ត្រឹមតែ $189​។ ស្មា​ត​ហ្វូ​ន​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ដោយ​ធំ 6.26 អ៊ី​ញ HD+ អេក្រង់​ធំ​ផ្ទៃ​លាត​រហូតដល់ 86.7% និង អេក្រង់​ប្រភេទ​ដំណក់ទឹក​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​កាមេរ៉ា​មុខ​សែ​ល​ហ្វី​ធំជាងគេ​ទំហំ 16MP ជាមួយ​បច្ចេកវិទ្យា AI គាប់ចិត្ត​សម្រាប់​អ្នក​ចូលចិត្ត​សែ​ល​ហ្វី និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13MP+ 2MP ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា AI Photography ដែល​ការថតរូប​របស់​អ្នក​កាន់​តែមាន​ភាព​ទាក់ទាញ ដោយសារ​វា​មាន​សមត្ថភាព​ស្គាល់ 22 ប្លង់​ខុសៗ​គ្នា និង​បច្ចេកវិទ្យា AI Beauty កែទម្រង់​ស្បែក​តាម​ការចូល​ចិត្ត​។ មិនតែប៉ុណ្ណោះ វា​ក៏មាន​ថាមពល​ថ្ម ទំហំ 4000mAh ដំណើរការ​ដោយ​អង្គ​ផ្ទុក​ទិន្ន័យ (ROM) 32 GB និង អង្គ​ចងចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម 512GB      បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក (Eye Comfort) និង​ស្គេ​ន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់​ចិត្ត (Fast Face Unlock)​។​


 
​អស់ទាស់​! កាន់តែ​ពិសេស​មិន​ធ្លាប់មាន​! Huawei មាន​ប្រូ​ម៉ូ​សិន​យក្ស ជា​កាដូ​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ក៏ដូចជា​ត្រៀម​អបអរ​ពិធី​ចូលឆ្នាំ​ប្រពៃណីជាតិ​រហូតដល់​ខែមេសា​ផងដែរ​សម្រាប់​អតិថិជន​។ អ្នក​អាចមាន​ឱកាស​ឈ្នះ​រថយន្ត Mazda 2 នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន HGB Group មួយ​រង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និង​ទូរទស្សន៍ Smart TV 43 អ៊ី​ញ 12 រង្វាន់ ដោយ​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 ឡៃ​ត៌ nova 3i ឬ nova3 ចាប់ពី​ថ្ងៃ 26 មករា ដល់ ថ្ងៃ 27 មេសា ហើយ​អតិថិជន​ត្រូវតែ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​លម្អិត ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យកទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​និង​កំណត់​ដែល​ដៃគូ​របស់ Huawei ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។ ការចាប់​រង្វាន់​នឹងធ្វើ​ឡើង​រៀងរាល់​ពី​រស​ប្តា​ហ៏​ម្តង ដែល​ការចាប់​រង្វាន់​លើកទីមួយ នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើ Facebook Page របស់ Huawei ជាការ​ចាប់​រង្វាន់​ការចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅ​រៀងរាល់​ពី​រស​ប្តា​ហ៌​ម្តង លើក​ទី 1 (15 ខែ​កុ​ម្ភះ​) លើក​ទី 2 (01 ខែ មីនា​) លើក​ទី 3 (15 ខែ មីនា​) លើក​ទី 4(29 ខែមីនា​) ផ្សាយ​ផ្ទាល់​តាម​ផេ​ក​ផ្លូវការ Huawei Mobile ដែល​រួមមាន ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរ​ទស្ស​ន៌ Smart TV  2 រង្វាន់ ក្នុង 1 លើកៗ ។ ការចាប់​រង្វាន់​ធំ​លើកចុងក្រោយ​នៅ​ថ្ងៃទី 03 ខែ ឧសភា ដោយ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្ស​ន៌​និង​ផេ​ក​ផ្លូវការ Huawei Mobile ដែល​រង្វាន់​រួមមាន​រថយន្ត Mazda 2 មួយ​រង្វាន់​និង​ទូរ​ទស្ស​ន៌ Smart TV 4 រង្វាន់​។​


 
​ស្មា​ត​ហ្វូ​ន​ដ៏​ពេញនិយម​ទាំង​បួន​ម៉ូ​ដែល​នេះ ក៏​ជា​កាដូ​ឆ្នាំ​ថ្មី​ដ៏​សាក​សម​បំផុត​សម្រាប់​អ្នក ទិញ​ជា​កាដូ​ជូន​ក្រុមគ្រួសារ ញាតិមិត្ត​បងប្អូន ជាពិសេស​ជា​អាំង​ប៉ាវ​ហេងៗ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​។ ថា​មិនត្រូវ ពួកគេ​អាច​ឈ្នះ​រង្វាន់​ពី Huawei ក្នុង​ការចាប់​រង្វាន់​ទៀតផង​!


 
​គួរបញ្ជាក់​ផងដែរ​ថា Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក​លេខ​ពីរ ដែល​បាន​នាំចេញ​ទៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​រហូត 200,000,000 គ្រឿង ក្នុង​ឆ្នាំ 2018​។ 


​កុំ​ភ្លេច​ណា​!! ទិញ Huawei អេ 7​ឈ្នះ​ឡាន Mazda 2 ! Huawei អេ 7 មាន​ជម្រើស​ពីរ​ពណ៌​គឺ​ពណ៌​ខ្មៅ​និង​ពណ៌​ខៀវ​។​
 
​សម្រាប់​ព៌​ត័​មាន​លម្អិត​បន្ថែម​: 
 
Facebook: Huawei Mobile 
 
Youtube Channel: https://bit.ly/2wTMMJL
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com