ជាតិ
អាមេរិក​ផ្ដល់ប្រាក់ ១៧​លាន​ដុល្លារ ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​
31, Jan 2019 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​អាមេរិក​បានផ្ដល់​ថវិកា​ចំនួន ១៧​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ការប្រកាស​របស់​អាមេរិក ធ្វើឡើង​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​វាគ្មិន​ម្នាក់ ដែល​មកពី​សាកល​វិទ្យា​ភូមិន្ទ​កសិកម្ម លើ​ប្រធានបទ «​ស្តីពី​គម្រោង​អភិវឌ្ឍន៍​វា​រី​វប្ប កម្ម សម្រាប់​និរន្ត​ភាព​ពាណិជ្ជកម្ម នៅ​កម្ពុជា (CAST)»​។


  
​អាមេរិក​មាន​មោទកភាព​ក្នុង​ការជួយ​ប្រទេស​កម្ពុជា នៅពេលដែល​កម្ពុជា​ក្លាយជា​អ្នកប្រើប្រាស់ និង​ជា​អ្នក ផ្គត់ផ្គង់​ត្រី​ប្រកបដោយ​គុណភាព ព្រមទាំង​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ផងដែរ​។ នេះ​បើតាម​ស្ថានទូត​ដដែល​៕
 
 
 
 
 

Tag:
 ​អាមេរិក​-​ប្រាក់​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com