ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ហ៊ាន​បដិសេធ​រឿង​២​នេះ​ជាមួយ​បុរស គេ​នឹង​ស្រឡាញ់​អ្នកខ្លាំង​
01, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​បដិសេធ​ជាមួយ​មនុស្ស​ប្រុស ទើប​គេ​អាច​ពេញចិត្ត​អ្នកខ្លាំង​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​រឿង​ទី​១​ដែល​អ្នក​គួរតែ​បដិសេធ​គឺ​អ្នក​មិន​បោះបង់​ការងារ​របស់​អ្នក​។ អ្នក​មិនគួរ​ឈប់​ធ្វើការ​រកលុយ​ដើម្បី​បុរស​ម្នាក់​ឡើយ ព្រោះ​បើ​អ្នក​លាដៃ​សុំ​លុយ​គេ​ចាយ​ច្រើន នោះគេ​នឹងមិន​ទុក​អ្នក​សំខាន់​នោះទេ ដោយ​អាច​មើលងាយ​ថា​អ្នក​អត់​គេ​មិនបាន​។ ដូចនេះ អ្នក​គួរតែ​តស៊ូ​រកលុយ​ដោយ​ខ្លួនឯង ទើប​បុរស​មិន​មើលងាយ មិន​ធុញ ហើយ​ស្រឡាញ់​អ្នក​លើស​ដើម​។​
 
2.​ ​រឿង​ទី​២​ដែល​អ្នក​គួរតែ​បដិសេធ​គឺ​ការមិន​តែងខ្លួន មានន័យថា បើ​គេ​ថា​អ្នក​មិន​តែងខ្លួន​ក៏​ស្អាត អ្នក​មិនគួរ​ស្តាប់​ឡើយ ព្រោះ​គ្មាន​នរណា​ចង់​ឲ្យ​នារី​ដែល​នៅក្បែរ​ខ្លួន​មាន​រូបរាង​អាក្រក់ ធ្វើ​ឲ្យ​អ្នកដទៃ​និយាយដើម​នោះទេ​។ ដូចនេះ អ្នក​គួរតែ​ចេះ​តុបតែង​ខ្លួន​ឲ្យ​បាន​សមរម្យ ទើប​អាច​ទាក់ទាញ​បានចិត្ត​បុរស ហើយ​មិន​ធ្វើ​ឲ្យ​អ្នកដទៃ​និយាយដើម​បុរស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com