ជាតិ
អភិបាលខេត្តកោះកុង បានឲ្យអាជ្ញាធរ ចុះដោះស្រាយបញ្ហាពលរដ្ឋ ខ្វះទឹកស្អាតប្រើប្រាស់ រូបពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
× ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនៅតំបន់អាងស្តុបទឹកជ្រោះតាប៉ន កំពុងខ្វះទឹកស្អាតប្រើប្រាស់ ដោយសារកត្តាអាកាសធាតុមិនមានភ្លៀង និងតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង។ ប្រជាពលរដ្ឋខ្វះទឹកស្អាតប្រើប្រាស់៤ថ្ងៃមកហើយ។ អាជ្ញាធរកំពុងដោះស្រាយបញ្ហានេះ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរកំពុងចុះដោះស្រាយបញ្ហាទឹក សម្រាប់ពលរដ្ឋប្រើប្រាស់ទាំងពេលថ្ងៃ រហូតដល់ពេលយប់ហើយ។
អភិបាលខេត្តកោះកុង បានអះអាងថា ៖«យើងនឹងមានវិធានការបន្ថែមប្រសិន បើនូវតែមានការខ្វះទឹកបន្តទៀត ដោយអាជ្ញាធរខេត្តនឹងរកប្រភពទឹកជូនប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ អភិបាលខេត្តកោះកុង ក៏ស្នើសុំឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដែរ ដើម្បីការពារនៅពេលអាជ្ញាធរ មិនអាចត្រៀមទឹកស្អាតទុកបានគ្រប់គ្រាន់។ បើតាមលោកស្រី មិថុនា ភូថង មន្រី្ត និងអ្នកពាក់ព័ន្ធទាំងអស់ នឹងធ្វើការប្រជុំរកដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com