កីឡាជាតិ
ជាតិ
ឈ​ង់ ប៊ុន​ណាត លេចធ្លោរ​នៅ​ឆ្នាំនេះ ក្រោយ​ស្ថិតក្នុង​បញ្ជី Cambodia All Stars
02, Feb 2019 , 3:41 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ Cambodia All Stars ទាំង​២៧​រូប ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម SCG Muangthong United នា​ថ្ងៃទី​៩ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុងចំណោម​កីឡាករ​ទាំងនេះ យើង​សង្កេតឃើញ​មាន​វត្តមាន​កីឡាករ​ចំណូល​ថ្មី​ជាច្រើនរូប ហើយក៏​មាន​កីឡាករ​បរទេស​៥​រូប​ផងដែរ​។

 
​ឆ្នាំ​២០១៩ អាច​ចាត់ទុកជា​ឆ្នាំ​ជោគជ័យ​សម្រាប់​ខ្សែការពារ ឈ​ង់ ប៊ុន​ណាត របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បន្ទាប់ពី​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម Cambodia All Stars ជា​លើកដំបូង ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម SCG Muangthong United នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ នា​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ក៏ត្រូវ​បាន​លោក Felix G. Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជ្រើសរើស​ឲ្យ​ចូល​រួមជាមួយ​ក្រុមកីឡា​ករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ សម្រាប់​ត្រៀម​ប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់ AFF U22 Championship 2019 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ ប៉ុន្តែ នេះ​គ្រាន់តែ​ជាប​ញ្ចី​ឈ្មោះ​បឋម​ប៉ុណ្ណោះ ព្រោះ​នៅមាន​ការ​ជម្រុះ​ជា​បន្តបន្ទាប់​ទៀត​។​
 
​ទោះបី​យ៉ាងនេះ​ក្តី វា​ជា​ជោគជ័យ​មួយ​ដំណាក់​សម្រាប់​កីឡាករ ឈ​ង់ ប៊ុន​ណាត ដែល​ប៉ង​ចង់​លេង​តំណាង​ឲ្យ​ជាតិ​។ ក្រោយ​ផ្ទេរ​ពី​ក្លិប​សូល​ទី​ឡូ​អង្គរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៨ អតីត​កីឡាករ​របស់​ក្លិប​គី​រី​ដងរ៉ែក​រូបនេះ បានបង្ហាញ​ពី​ក្តី​ប្រាថ្នា​របស់គេ ដោយ​ចង់​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ក្នុង​ឈុត U ឬ​ជម្រើសជាតិ​ឈុត​ធំ​។ ដូច្នេះ​ក្តី​ប្រាថ្នា​របស់​កីឡាករ ដែល​ប៉ង​ចង់​លេង​ឲ្យ​ក្លិប​នៅក្រៅ​ប្រទេស​រូបនេះ បានសម្រេច​មួយ​ដំណាក់កាល​។          
 
​កីឡាករ​២៧​រូប​ក្រោម​ការដឹកនាំ​របស់លោក ភា សុ​ភ័​ក្ត្រា រួមមាន​៖ អ្នកចាំទី ស៊ូ យ៉ា​ទី​, សំរិត សីហា​, អ៊ុំ វិចិត្រ​, គួច សុ​កុម្ភៈ​, សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, រ៉ឹង ប៊ុន​ហៀ​ង​, ឈិន ឈឿន​, ហុង ផេង​, លី វ៉ា​ហេ​ទ​, សុះ ស៊ូ​ហា​ណា​, ឆេង ម៉េង​, នួន បូរី​, សារ៉េត គ្រី​យ៉ា​, ស៊ិន កក្កដា​, សេត រ៉​ស៊ី​ប​, ម៉ាត់ នូ​រុណ​, ភួង សុខ​សា​ណា​, អ៊​ន ចាន់​ប៉ូ​លីន​, ឈ​ង់ ប៊ុន​ណាត​, អ៊ុ​ព កា​ម៉ុ​ល​, Mizuno Hikaru, Anderson Zogbe, Joichiro Sugiyama, Mohamad Hamza និង Befolo M.J Marie Privat៕
 
   

Tag:
 ​បាល់ទាត់​
  Cambodia All Stars
  ឈ​ង់ ប៊ុន​ណាត​
© រក្សាសិទ្ធិដោយ thmeythmey.com