ជាតិ
សង្គមជាតិ
បរទេស​៥​នាក់​និង​ខ្មែរ​២​នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ ក្រោយ​ឆបោក​តាម​អ៊ី​ម៉ែ​ល​
05, Feb 2019 , 12:19 pm        
រូបភាព
រូបភាពីនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពីនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
​ជនសង្ស័យ​ទាំង​៧​នាក់ បាន​ផ្ញើ​សារ​ទៅ​ជនរងគ្រោះ​តាម​អ៊ី​ម៉ែ​ល ដោយ​ប្រាប់ថា​មាន​មរតក​យ៉ាងច្រើន នឹង​ប្រគល់​ឲ្យ​ជនរងគ្រោះ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩​។

 
​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បង្ហោះ​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា  ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច ក៏​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​។ ជ​នស​ង្ស័​ទាំងនោះ បាន​ប្រើប្រាស់​អ៊ី​ម៉ែ​ល ផ្ញើ​សារ​ទៅ​ជនរងគ្រោះ​ថា មាន​ជំងឺ​ធ្ងន់ ហើយ​មាន​មរតក​យ៉ាងច្រើន ដែល​នឹង​ប្រគល់​ឲ្យ​ជនរងគ្រោះ តែ​តម្រូវ​ឲ្យ​មាន​ការផ្ញើ​ប្រាក់​ឲ្យ​ជាមុនសិន ដើម្បី​រៀបចំ​ឯកសារ​មរតក​។​
 
​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់ថា ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ពីបទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ជនសង្ស័យ​ទាំង​៧​នាក់​នោះ មាន​ស្រី​២​នាក់ ជា​ជនជាតិខ្មែរ និង​ប្រុស​៥​នាក់​ទៀត ដែល​៣​នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​២​នាក់ ជា​ជនជាតិ​ប៉ា​គី​ស្ថាន​។ 
 
​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នូវ​ករណី​ឆបោក ដែល​ប្រើ​ប្រាប់​ដោយ​វី​ធី​ផ្សេងៗ​ដូចជា ឈ្នះ​រង្វាន់ និង សាច់ញាតិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម ដើម្បី​ផ្ញើ​លុយ​ឲ្យ​ជន​ឆបោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com