English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​កសិករ​បារាំង Georges Kreuters ថា កសិកម្ម​ខ្មែរ​វិ​វ​ឌ្ឍ​ទៅមុខ​លឿន​…!
06, Feb 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ បើទោះបីជា​វិស័យ​កសិកម្ម​ខ្មែរ​ត្រូវបាន​គេ​រិះគន់​ច្រើនយ៉ាង​ណាក៏ដោយ ក៏​កសិករ​ជនជាតិ​បារាំង​ដែល​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​បារាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បាន​អត្ថាធិប្បាយ​ថា កសិកម្ម​ខ្មែរ​ទទួលបាន​ការរីក​ចម្រើន​យ៉ាង​លឿន បើ​ប្រៀបធៀប​ទៅនឹង​ចំណុច​ចាប់ផ្តើម​នៃ​ប្រវត្តិ​កសិកម្ម​បារាំង​កាលពី​៤០ ឬ​៤៥​ឆ្នាំមុន​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​លោក  Georges Kreuters តំណាង​កសិករ​បារាំង​ដែល​បានមក​ទស្សនកិច្ច​វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។

 
​សំឡេង​សម្ភាស​ជា​ភាសា​បារាំង 




 
 អ្នកជំនាញ​កសិកម្ម​ខ្មែរ​មួយចំនួន​បានលើកឡើង​ថា កសិករ​ខ្មែរ​នៅ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា ខ្វះ​ដើមទុន ខ្វះ​ប្រព័ន្ធធារាសាស្ត្រ និង​ខ្វះ​ទីផ្សារ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ថ្នាក់ដឹកនាំ​កសិករ​បារាំង​មួយក្រុម​ដែល​បានមក​ទស្សនកិច្ច​សិក្សា​វិស័យ​កសិកម្ម​ខ្មែរ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​អត្ថាធិប្បាយ​ថា កសិកម្ម​ខ្មែរ​វិ​វ​ឌ្ឍ​ទៅមុខ​លឿន​គួរសម​…​ដូចជា កសិករ​ខ្មែរ​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​លឿន របៀប​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដើរទៅ​មុខ​ប្រសើរ​។​ល​។ លោក  Georges Kreuters តំណាង​កសិករ​បារាំង​ដែល​បានមក​ទស្សនកិច្ច​វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បាន​និយាយ​បន្ថែមទៀតថា កាលពី​៤០ ឬ​៤៥​ឆ្នាំមុន កសិករ​បារាំង​ក៏​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​ដែរ​។ កសិករ​បារាំង​ខ្វះ​ទឹក​ធ្វើស្រែ​(​ជីក​អណ្តូង​) ខ្វះ​ទីផ្សារ និង​ខ្វះ​អ្វីៗ​ជាច្រើន​ផ្សេងទៀត​ដែរ​។ 
 
​តើ​កសិករ​ខ្មែរ​គួរ​ធ្វើ​អ្វី​បន្ថែមទៀត​? លោក  Georges Kreuters គ្រាន់តែ​ឆ្លើយ​យ៉ាងខ្លី​ថា កសិករ​ខ្មែរ​គួរ​បន្ត​កិច្ចការ​របស់ខ្លួន​តទៅទៀត ហើយ​ថ្ងៃ​ណាមួយ​កសិកម្ម​ខ្មែរ​នឹង​វិ​វត្ត​ប្រសើរឡើង​ជាក់​ជាពុំខាន​៕ 










 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com