ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ថ្មី​៤ មាន​ទុន​ជាង​១៥​លាន​ដុល្លារ នឹង​បង្កើត​រោងចក្រ​ផលិត​កាបូប នៅ​ភ្នំពេញ និង​កំពង់ស្ពឺ
05, Feb 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ថ្មី​ចំនួន​៤ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​ផលិត​កាបូប គ្រប់​ប្រភេទ នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ទាំង​៤​ទីតាំង​នេះ មាន​ទុនវិនិយោគ​ជាង​១៥​លាន​ដុល្លារ​អាមេរិក ព្រមទាំង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ជាង​៥​ពាន់​កន្លែង​ទៀតផង​។

 
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​កាលពី​ថ្ងៃទី​៤ កុម្ភៈ ថា​ក្រុមហ៊ុន​ទាំង​បួន​នោះ មាន​៖  ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY និង ក្រុមហ៊ុន JIN BAO LI (CAMBODIA) មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប​គ្រប់​ប្រភេទ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ពីរ​នេះ មាន​ទុនវិនិយោគ​ជិត ៦​លាន​ដុល្លារ​។​
 
​ដោយឡែក គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​របស់ ក្រុមហ៊ុន PARTAGE (CAMBODIA) និង​ក្រុមហ៊ុន​SHINING (CAMBODIA) ដែល​ទុនវិនិយោគ​ជាង​៧​លាន​ដុ​លា្ល​រ មាន​ទីតាំង​វិនិយោគ នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
 
​សូម​រម្លឹកថា ក្នុង​រយៈពេល​ពេញ​មួយខែ​មករា ឆ្នាំ​២០១៩  CDC បានអនុម័ត​លើ​គម្រោង​ឲ្យ​ក្រុមហ៊ុន​ចំនួន​១៣ បង្កើត​រោងចក្រ នៅ​កម្ពុជា ពិសេស​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទឹកប្រាក់​ជិត​៧០​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​។ រយៈពេល​ចុងក្រោយ​នេះ រោងចក្រ​ដែល​CDC អនុម័ត​ឲ្យ​បង្កើតជា​ផ្លូវ ភាគច្រើន គឺជា​រោច​ក្រ​ផលិត​កាបូប ត្រូវបាន​បើក​ដំណើរការ​នៅ​កម្ពុជា​។ កា​ផលិត​កាបូប​គ្រប់​ប្រភេទ​ត្រូវបាន​នាំ​ចេញទៅ សហរដ្ឋអាមេរិក​ដោយ​មិន​គិត​ពន្ធ​ឡើយ​៕
 

Tag:
 កាបូប​
  រោងចក្រ​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com