ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចិត្រ សេរីសុភ័ក្ត្រ៖ ធ្វើឲ្យអាជីវកម្មមួយជោគជ័យបាន សំខាន់យើងត្រូវយល់ពីខ្លួនឯងជាមុនសិន
× ភ្នំពេញ៖ លោក ចិត្រ សេរីសុភ័ក្ត្រ គឺជាអ្នកជំនួញដែលមានក្រុមហ៊ុនច្រើនក្នុងដៃ។ ប្រធានក្រុមហ៊ុន Luxury Smile Group រូបនេះ ប្រឡូកក្នុងវិស័យរកស៊ី តាំងពីអាយុ ១៦ឆ្នាំមកម្លេះ។ លោកបើកជំនួញច្រើន តែសុទ្ធតែមុខរបរប្រទាក់ក្រឡាគ្នា ដែលងាយស្រួលគ្រប់គ្រង។ អ្នកជំនួញរូបនេះ លើកឡើងថា ការប្រឡូកក្នុងវិស័យធុរកិច្ចឲ្យជោគជ័យ សំខាន់បុគ្គលនោះត្រូវច្បាស់ខ្លួនឯងថាតើរូបគេចូលចិត្ត ដាក់ចិត្តធ្វើកម្រិតណា? និងមានចំណេះជំនាញបទពិសោធន៍ និងសមត្ថភាព អាចគ្រប់គ្រងអាជីវកម្មនោះបានដែរឬទេ?
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ចិត្រ សេរីសុភ័ក្ដ្រ ខាងក្រោមនេះ៖
អ្នកជំនួញរូបនេះ លើកឡើងថា រូបលោកមានផែនការច្បាស់លាស់ និងយល់ច្បាស់ពីទីផ្សារនៃអាជីវកម្មរបស់ខ្លួន ដែលសុទ្ធសឹងជាកត្តាឲ្យមុខជំនួញរបស់លោកអាចដំណើរការមកដល់សព្វថ្ងៃនេះ។ លើសពីនេះ លោក ចិត្រ សេរីសុភ័ក្ត្រ ប្រាប់ថា លោកតែងតែស្ដាប់អ្នកដទៃឲ្យបានច្រើន ពិសេសពាក់ពន្ធនឹងវិស័យរកស៊ីរបស់ខ្លួន រួចយកមកថ្លឹងថ្លែងវិភាគ។
ដើម្បីវិនិយោគជោគជ័យ ត្រូវតែហ៊ានវិនិយោគបង្កើតចំណេះបទពិសោធន៍សម្រាប់ខ្លួន។ នេះបើតាមលោក ចិត្រ សេរីសុភ័ក្ត្រ ដែលអះអាងថា អ្នកជោគជ័យត្រូវតែមានសមត្ថភាពដោះស្រាយបញ្ហា មិនមានលុយតែចេះបង្កើតលុយ។ លោកបន្តដូច្នេះថា៖«បញ្ហានឹងកើត តែគេចេះដោះស្រាយ បើបងប្អូនខ្លាចហានិភ័យ ឬខ្លាចអត់ចេះដោះស្រាយបញ្ហា គឺបងប្អូនមិនទាន់ច្បាស់លាស់ពីវិស័យរកស៊ីមួយនោះទេ»៕
Tag:
ចិត្រ សេរីសុភ័ក្ត្រ
អាជីវកម្ម
startup
© រក្សាសិទ្ធិដោយ thmeythmey.com