ជាតិ
មណ្ឌលគិរី និង​រតនគិរី មាន​សីតុណ្ហភាព​ពី​៣០-៣២អង្សា ខណៈ​ខេត្ត​ដទៃកើនឡើង​ពី​៣៣-៣៥​អង្សា​
06, Feb 2019 , 2:15 pm        
រូបភាព
រូបភាព នៅ​​​សមុទ្រ​ឈើ ខេត្ត​មណ្ឌល​គីរី
រូបភាព នៅ​​​សមុទ្រ​ឈើ ខេត្ត​មណ្ឌល​គីរី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៦ ខែកុម្ភៈ នេះ​តទៅ ខេត្តមណ្ឌលគិរី រតនគិរី នឹងមាន​សីតុណ្ហភាព​កើនឡើង​ដល់​៣០-៣២ អង្សា និង​នៅតាម​បណ្តា​ខេត្ត​នានា កើនឡើង​នៅ​ចន្លោះ​ពី​៣៣-៣៥​អង្សា​។ នេះ​បើ​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

 
​បើតាម​សេចក្តីប្រកាស​របស់​ធន​ធាន​ទឹក និង​ឧតុនិយម ការ​កើន​កម្តៅ​នេះ​ដោយសារតែ​កម្ពុជា​ទទួល​រង​ឥ​ទិ្ធ​ពល​ពី​ខ្យល់មូសុង​ឦសាន​ខ្សោយ នៅលើ​ផ្ទៃដី​គ្របដណ្តប់​ដោយ​កម្រិត​សម្ពាធ​ទាប​។ លក្ខណៈ​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន មាន​សីតុណ្ហភាព​កើនឡើង​ពី ១ ទៅ ២​អង្សា​បន្ថែម​ទៀតផង​ដែរ​៕
 

Tag:
 មណ្ឌល​គី​រី​
  រតនគិរី​
 ​សីតុណ្ហភាព
© រក្សាសិទ្ធិដោយ thmeythmey.com