ជាតិ
សង្គមជាតិ
«ចំប៉ីខ្មៅ» ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី៦ កុម្ភៈនេះ
× ភ្នំពេញ៖ យុវជន យិន ហេង «ចំប៉ីខ្មៅ» ត្រូវបាននគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ កុម្ភៈ នេះ។ នេះបើយោងតាម លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ អធិការរូបនេះ បាននិយាយថា នគរបាលខណ្ឌដូនពេញ បាននិងកំពុងស៊ើបអង្កេត លើករណីជុំវិញដែលចំប៉ីខ្មៅជេរប្រមាថប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនេះ។ លោកបានបន្តថា ការបញ្ជូនខ្លួនចំប៉ីខ្មៅទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងការជេរប្រមាថនេះ។
សូមបញ្ជាក់ថា ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយរូបគេ បានប្រើពាក្យសម្តីជ្រុលជ្រួសដែលមានលក្ខណៈប្រមាថពូជសាសន៍ខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com