ជាតិ
នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ​៖ ចិន​ពូកែ​រកស៊ី កើតចេញពី​ភាពអត់ឃ្លាន មិន​មែនមកពី​ចិន​មាន​ហ្សែ៊ន​ពូកែ​ទេ​
06, Feb 2019 , 9:19 pm        
រូបភាព
Credit កញ្ញា វុធ សុភ័ក្ត្រណា នាយិកាភាគីកម្ពុជា នៃវិទ្យាស្ថានខុងជឺ
Credit កញ្ញា វុធ សុភ័ក្ត្រណា នាយិកាភាគីកម្ពុជា នៃវិទ្យាស្ថានខុងជឺ
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​មួយចំនួន តែងតែ​ប្រៀបប្រដូច​កូន ឬ​ក្មេង ដែល​ឆ្លាត និង​ពូកែ​ទៅ​កូន​ចិន ដោយសារតែ​ពួកគេ​គិតថា ចិន​ពូកែ​រកស៊ី ។ ប៉ុន្តែ​ការ​ប្រៀបប្រដូច​នេះ វា​ជា​រឿង​ខុសឆ្គង និង​មិនបាន​ផល​អ្វី​ឡើយ ព្រោះ​ចិន​ក៏​មិនមែន​កើតមក មាន​ហ្ស៊ែ​ន​ពូកែ​ពី​កំណើត​ដែរ ពោលគឺ​ការ​ពូកែ​ធ្វើ​ជំនួញ និង​រកស៊ី កើតចេញពី​ការ​ខំប្រឹង និង​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​លំបាក​ប៉ុណ្ណោះ​។ នេះ​បើតាម​កញ្ញា វុ​ធ សុភ័ក្ត្រ​ណា នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ​។​

 
​កញ្ញា វុ​ធ សុភ័ក្ត្រ​ណា បាន​និយាយថា ចិន​ធ្លាប់​ជួប​ប្រវត្តិសាស្ត្រ​ក្រលំបាក គ្រោះ​ទុរភិក្ស និង​អត់ឃ្លាន ដែលជា​កត្តា​ជំរុញ​ឲ្យ​ជនជាតិ​ចិន​ទាំងអស់ ខំប្រឹងប្រែង​ស្ទុះស្ទា​ងើប​ចេញពី​ប្រវត្តិសាស្ត្រ​លំបាក​នោះ រហូតដល់​ក្លាយជា​អ្នកមាន និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ននេះ​។ ដូច្នេះ​មានន័យថា ការខិតខំ​ប្រឹងប្រែង​អំណត់ ក្នុងការ​ជម្នះ​ឧបសគ្គ​ទើប​ធ្វើ​ឲ្យ​ចិន​សក្ដានុពល​ដូច​ថ្ងៃ ហើយ​ចិន​ក៏​គ្មាន​ហ្ស៊ែ​ន​ពូកែ​ពី​កំណើត​ដូច​ការគិត​របស់​មជ្ឈដ្ឋាន​ទូទៅ​ដែរ​។​
 
​សូម​កិច្ចសន្ទនា​ខ្លី​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា វុ​ធ សុភ័ក្ត្រ​ណា នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ ដូចតទៅ​៖



 
​នាយិកា​ភាគី​កម្ពុជា​នៃ​វិទ្យាស្ថាន​ខុង​ជឺ​រូបនេះ ជំរុញ​ឲ្យ​យុវជន​កម្ពុជា ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ឲ្យ​កាន់តែខ្លាំង​ថែមទៀត សម្រាប់​ការប្រកួតប្រជែង​នៅក្នុង​តំបន់​អាស៊ាន​។ ជាពិសេស​ចេះ​ចាប់​ឱកាស​ការងារ ស្រប​ពេលដែល​អ្នកវិនិយោគ​ចិន កំពុង​សម្រុក​មក​វិនិយោគ​នៅ​កម្ពុជា​នេះ​។​សម្រាប់​នាយិកា​រូបនេះ យុវជន​គួរតែ​ចេះ​បើក​បេះដូង​ចិន ដើម្បី​ទាញយក​ផលប្រយោជន៍​នៅក្នុង​ឱកាស​នេះ តាមរយៈ​ការប្រើប្រាស់​ភាសា​ចិន​។​
 

Tag:
 ​វុ​ធ សុភ័ក្ត្រ​ណា​
  ខុង​ជឺ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com