ជាតិ
អន្តរជាតិ
ទឹកធ្លាក់ Khone Phapheng ទេសចរណ៍​សំខាន់​ភាគខាងត្បូង​ប្រទេស​ឡាវ​
07, Feb 2019 , 9:34 am        
រូបភាព
ដោយ:
​ខេត្ត​ចម្ប៉ា​សាក់ ​(​ឡាវ​) ៖ បើ​ធ្វើដំណើរ​ប្រហែល​៧​គីឡូម៉ែត្រ​ពី​ច្រកទ្វារ​អន្តជាតិ​កម្ពុជា​-​ឡាវ ច្រក​ត្រពាំង​ក្រៀល លោកអ្នក​នឹង​បាន​ទស្សនា តំបន់​រម្យ​ណី​យ​ដ្ឋា​ន​ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ​។ តំបន់​ទេសចរ​ធម្មជាតិ ទឹកធ្លាក់ «Khone Phapheng» ជា​ទេសចរណ៍​សំខាន់បំផុត​នៃ​ភាគខាងត្បូង​ប្រទេស​ឡាវ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ចូលមក​ទស្សនា​នៅ​ទីនោះ​ផងដែរ​។​



​សម្រាប់​សំបុត្រ​ចូល​ទស្សនា​កម្សាន្ត​នៅ​ទឹកធ្លាក់ «khone phapheng» នេះ ភ្ញៀវ​ជាតិ តម្លៃ​តម្លៃ​៥​ពាន់​គីប ស្មើនឹង​២៥០០​រៀល   និង​អន្តរជាតិ​តម្លៃ ៥​ម៉ឺន​៥​ពាន់​គីប ស្មើនឹង ២៧,៥០០​រៀល សម្រាប់​ទេសចរ​ម្នាក់​។​
 

​ទឹកធ្លាក់ នេះ ស្ថិតនៅ​នឹង​ដង​សណ្ត​ទន្លេមេគង្គ​នៅ​ភូមិ​ថាខរ ឃុំ​ឃី​ឡាក់ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ នៅជាប់​ព្រំប្រទល់​ខ្មែរ​-​ឡាវ​។ សណ្ឋាន​ទឹកធ្លាក់​ប៉​ផេង ស្រដៀង​គ្នា​នឹង​ទឹកធ្លាក់​ល្បាក់ខោន ឬ​ទឹកធ្លាក់​សុភ​មិត្រ ស្ថិត​តាម​ដង​សណ្ត​ទន្លេមេគង្គ ខេត្តស្ទឹងត្រែង ។​

​សូម​អញ្ជើញ​ទស្សនា​រូបភាព និង​វីដេអូ ដូចតទៅ​៖
 


















© រក្សាសិទ្ធិដោយ thmeythmey.com