ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ចិន​៖ មនុស្ស​ស្លាប់​២៩​នាក់ និង​របួស​៦៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
07, Feb 2019 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចូលឆ្នាំ​ចិន ៣​ថ្ងៃនេះ មាន​មនុស្ស​យ៉ាងហោចណាស់ ចំនួន​២៩​នាក់​ស្លាប់ និង​របួស​៦៥​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ចំនួន​៥២​លើក​។ នេះ​បើតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍​។​


 
​របាយការណ៍​ក៏បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ការបើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ដោយ​ស្រវឹង ប្រជែង​គ្នា និង​គោរព​សិទ្ធ​គ្នា​ក្នុងពេល​បើកបរ មិន​ប្រកាន់​ស្តាំ​ជាដើម​៕ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com