ជាតិ
ខេត្តកំពង់ធំ ទទួលបាន​ភ្ញៀវទេសចរ ជាង​៣​ពាន់​នាក់ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​
08, Feb 2019 , 7:59 am        
រូបភាព
រូបភាព បានពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ
រូបភាព បានពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​ទៅលេង​កម្សាន្ត នៅ​រមណីយដ្ឋាន​ធំៗ​ទាំង​៧​នៅ​ខេត្តកំពង់ធំ មាន​ចំនួន​សរុប ៣,២២៦​នាក់​។ ក្នុងនោះ​មាន រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ទទួលបាន​ភ្ញៀវទេសចរ ជិត​១,២០០​នាក់​។ នេះ​បើ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ  លោក សេង អាន ។

 
​លោក បាន​បន្តថា រមណីយដ្ឋាន​៦​ផ្សេងទៀត ដូចជា​រមណីយដ្ឋាន​គុក​នគរ ទទួលបាន​ភ្ញៀវទេសចរ ១១២​នាក់​,​រមណីយដ្ឋាន​ភ្នំ​សន្ទុក មាន​៥៥៨​នាក់​, រមណីយដ្ឋាន​បឹង​សំរឹទ្ធិ មាន​១៦៥​នាក់​, រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត មាន​៤៩០​នាក់​,  រមណីយដ្ឋាន​ទំនប់​៦​មករា មាន​៤៤៥​នាក់ និង​រមណីយដ្ឋាន​រស្មី​ភូមិ​ពីរ​គី​រី​បឹង​ក្រ​ញាក មាន​ភ្ញៀវទេសចរ​៣០៥​នាក់​។  តួលេខ​នេះ គិត​ត្រឹម​ថ្ងៃទី​៥ និង​ទី​៦ ខែកុម្ភៈ នៃ​បុណ្យចូលឆ្នាំ​ចិន​ប៉ុណ្ណោះ​៕ 
 

Tag:
 ទេសចរណ៍​
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com