ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ចិន​៖ ទេសចរ​ជាង ៩​ម៉ឺន​នាក់មក​កម្សាន្ត​ខេត្តសៀមរាប​
07, Feb 2019 , 7:49 pm        
រូបភាព
ភ្ញៀវទេសចរចូលទស្សនាអង្គរវត្តនាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ រូបភាព៖ អ៊ីសា រ៉ហានី
ភ្ញៀវទេសចរចូលទស្សនាអង្គរវត្តនាថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ រូបភាព៖ អ៊ីសា រ៉ហានី
ដោយ: ថ្មីៗ
សៀមរាប​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​សរុប​ជាង ៩​ម៉ឺន​នាក់​បានធ្វើ​ដំណើរ​មក​ក​ម្សា​ន្ត​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ ដែលចេញផ្សាយនៅថ្ងៃទី៧ កុម្ភៈ។

 
​លោក ង៉ូ​វ សេង​កាក់ បានធ្វើ​របាយការណ៍​ទេសចរណ៍​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អំពី​ចំនួន​ទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​។ ក្នុងរបាយការណ៍​នោះ មាន​ទេសចរ​សរុប​ចំនួន ៩៣,៦០៥​នាក់ដែលមកកម្សាន្តខេត្តសៀមរាប ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត ៤​ភាគរយ​ធៀប​នឹង​ឆ្នាំទៅ​។ ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មាន​ជាង ៤​ម៉ឺន​នាក់ កើន​ជាង​២២​ភាគរយ និង​ទេសចរ​ជាតិ ជាង​៥​ម៉ឺន​នាក់ ដែល​ថយចុះ​ជាង​ឆ្នាំទៅ​ជាង ៧​ភាគរយ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ពន្យល់ថា មូលហេតុ​ដែល​ទេសចរ​ជាតិ​ធ្លាក់ចុះ ដោយសារ​បុណ្យចូលឆ្នាំ​ចិន​នៅ​ឆ្នាំនេះ មិន​ប៉ះចំ​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com