ពីនេះ ពីនោះ
​លក្ខណៈសម្បត្តិ​របស់​អា​ជីវ​ករ​ជោគជ័យ​
10, Feb 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ​តែង​ចង់បាន​កញ្ចក់​ទិព្វ ឬ​យ៉ាងហោចណាស់​ចង់ដឹង​អំពី​រូបមន្ត​ដែល​ធ្វើឱ្យ​ជោគជ័យ​ក្នុង​ជីវិត​របស់ខ្លួន ហើយ​ករណីនេះ អ្នកដឹកនាំ​អាជីវកម្ម​ម្នាក់ៗ​តែង​សួរ​ខ្លួនឯង ឬ​ចង់ដឹងថា​តើ​អ្វី​ទៅ​ដែលជា​រូបមន្ត​សម្រាប់​ការដឹកនាំ​អាជីវកម្ម​ឱ្យ​ជោគជ័យ​នោះ​?


 
​ប្រសិនបើ​យើង​យក​រូបមន្ត​លើកឡើង​នៅ​ទំព័រ​មុននេះ មក​ពង្រីក​បន្ថែមទៀត យើង​នឹង​ទទួលបាន​រូបមន្ត​ជោគជ័យ​ក្នុងការ​ដឹកនាំ​អាជីវកម្ម​ហើយ​៖
 
-​ ​ជោគជ័យ​បានមកពី​ជំនាញ​បូក​សមត្ថភាព (​ជោគជ័យ = ជំនាញ + សមត្ថភាព​)
​ដូច្នេះ​ជោគជ័យ​ក្នុងការ​ដឹកនាំ​អាជីវកម្ម គឺ​បានមកពី​ជំនាញ​ផ្នែក​អាជីវកម្ម​ណាមួយ បូក​សមត្ថភាព​ក្នុងការ​ដឹកនាំ​អាជីវកម្ម​នោះ​។ 
​ជាទូទៅ​អាជីវករ​នីមួយៗ​ជា​មនុស្ស​ម្នាក់​ដែរនោះ គឺ​មិន​ដូចគ្នា​ទេ ហើយ​អាជីវករ ជោគជ័យ មិនចាំបាច់​មាន​លក្ខណៈ​សម្បត្តិ​ទាំង ២១ ខាងក្រោម​នេះ​ទេ​។ ប៉ុន្តែ​គ្រាន់តែ​ជាទូទៅ បើតាម​គំនិត​របស់លោក Poonam Sharma សង្កេតឃើញថា​អាជីវករ ឬ​អ្នកជំនួញ​ជោគជ័យ មាន​លក្ខណៈសម្បត្តិ​ភាគច្រើន​ក្នុងចំណោម   លក្ខណៈសម្បត្តិ​ចំនួន ២១ នេះ ។​
 
១- ជា​មនុស្ស​ដែលមាន​ថាមពល​មិនចេះ​រីងស្ងួត (Energy)
២- ជា​មនុស្ស​ដែលមាន​គំនិត​ថ្មី (Novelty)
៣- ជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​ពេលវេលា (Time Management)
៤-​ជា​មនុស្ស​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ហេតុការណ៍​គ្រប់យ៉ាង​ដែល​នឹង​កើតឡើង (Readiness for Anything)
៥- ជា​មនុស្ស​ដែល​ពូកែ​និយាយ​បញ្ចុះបញ្ចូល​ឱ្យគេ​ជឿ (Effectiveness at Persuasion)
៦- ជា​មនុស្ស​ដែលមាន​ជំនាញ​ខាង​ដោះស្រាយ​បញ្ហា (Problem-Solving Skills)
៧- ជា​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​ក្នុង​ផ្លូវ​មួយ​ដែល​បាន​គិតគូរ​ត្រឹមត្រូវ (Risk Taking- in a Calculated Way)
៨- រីករាយ​ជាមួយនឹង​ការងារ​អាជីវកម្ម (Enjoyment of the Ride)
៩- ជា​មនុស្ស​ជំនាញ​ខាង​ចរចា និង​សម្រុះសម្រួល (Negotiation and Compromise)
១០- ជា​មនុស្ស​ពិតប្រាកដ និង​ច្បាស់លាស់ (Exacting and Exhaustive Mentality)
១១-​ជា​មនុស្ស​ប្រញាប់ប្រញាល់ និង​មិនចេះ​ហត់នឿយ (Urgency and Restlessness)
១២- ជា​មនុស្ស​ក្រោកឈរ​ឡើងវិញ​ក្រោយពី​បរាជ័យ (Resilience after Failure)
១៣- ជា​មនុស្ស​មានគំនិត​ផ្តួចផ្តើម (Initiative)
១៤- ជា​មនុស្ស​មានការ​ប្រុងប្រយ័ត្ន (Alertness)
១៥- ជា​មនុស្ស​មាន​ស្ទីល​ដឹកនាំ​ផ្ទាល់ខ្លួន (Leadership Style)
១៦- ជា​មនុស្ស​ចេះ​គ្រប់គ្រង​ស្ទ្រេ​ស (Stress Management)
១៧- ជា​មនុស្ស​តស៊ូ មិន​បោះបង់ (Persistence)
១៨- ជា​មនុស្ស​មាន​ឧ​ត្ត​ម​គតិ​ប្រកបដោយ​ភាពជឿជាក់ (Idealism Coupled with Confidence)
១៩- ជា​មនុស្ស​ចេះ​ត្រិះរិះ​គិត​ឡើងវិញ (Reflectiveness)
២០- ជា​មនុស្ស​មានការ​ស្រមើស្រមៃ (Imagination)
២១-​ជា​មនុស្ស​មាន​ជំនាញ​ក្នុងការ​គិតគូរ​ជា​យុទ្ធសាស្ត្រ (Talent for Thinking Strategically)
 
​(ប្រសិន​បើលោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)

© រក្សាសិទ្ធិដោយ thmeythmey.com