ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកជំនាញ​ពាណិជ្ជកម្ម ៖«​បើ​ខ្ជិល​អាន​សៀវភៅ កុំទៅ​ធ្វើ​អាជីវកម្ម​»
08, Feb 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សិក្ខាសាលា​ដែល​និយាយ​ពី​ភាពជោគជ័យ​អាជីវកម្ម ឬ ជំនាញ​ផ្សេងៗ ហាក់​មាន​សន្ទុះ​ខ្លាំង​ក្នុងប្រទេស​កម្ពុជា ខណៈដែល​ការអាន​សៀវភៅ​នៅមានកម្រិត​នៅឡើយ​។ តើ​ការចូលរួម​ក្នុង​សិក្ខាសាលា និង​អាន​សៀវភៅ​មួយណា​ល្អ​ជាង សម្រាប់​ការធ្វើ​អាជីវកម្ម​?

 
​ទាក់ទង​នឹង​សំនួរ​នេះ លោក អុឹម ផល្លា អ្នកជំនាញ​ពាណិជ្ជកម្ម និង​ជា​អ្នក​ចងក្រង​សៀវភៅ «​ដឹកនាំ​អាជីវកម្ម​ជោគជ័យ​» លើកឡើងថា ទាំង​សិក្ខាសាលា និង​ការអាន​សៀវភៅ មាន​គោលដៅ​តែមួយ​ទេ គឺ​ផ្ដល់​ចំណេះដឹង​ដូចគ្នា ប៉ុន្តែ​គ្រាន់តែ​ដើរ​ផ្លូវ​ផ្សេងគ្នា​។ លោក​សង្កត់ធ្ងន់ថា ការ​អង្គុយ​មើល​វាគ្មិន​បង្ហាញ​ស្រួល​ជាង​ការអាន​សៀវភៅ ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​លំបាក​ជាង​អាន​សៀវភៅ​ទៅទៀត​។  
 
​លោក​បាន​និយាយថា​៖« សំនួរ​ដែល​ខ្ញុំ​ចង់​សួរថា បើ​យើង​មិន​ចង់​អាន​សៀវភៅ​ផង ហេតុអ្វី​បានជា​យើង​ចង់ទៅ​ធ្វើ​អាជីវកម្ម​? ព្រោះ​ដើម្បី​ធ្វើ​អាជីវកម្ម​ឲ្យ​ជោគជ័យ​វា​លំបាក​ជាង​អាន​សៀវភៅ​ទៅទៀត​»​។ 

​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ភួង វ៉ាន់​ថា និង លោក អុឹម ផល្លា អ្នកជំនួញ និង​ជាទី​ប្រឹក្សា​អាជីវកម្ម ដែល​បាន​ចងក្រង​សៀវភៅ «​ការដឹកនាំ​អាជីវកម្ម​ជោគជ័យ​» ដូចតទៅ​៖






 
​លោក បន្តថា ការតស៊ូ​ប្រឹងប្រែង និង​រៀនសូត្រ​ជាប្រចាំ​ជា​កត្តា​ជំរុញ​ឲ្យ​ជោគជ័យ សហគ្រិន​ត្រូវមាន​ផែនការ​ច្បាស់លាស់​មុនពេល​បើក​អាជីវកម្ម​របស់ខ្លួន រួមទាំង​រក​លក្ខណៈពិសេស​របស់ខ្លួន​ឲ្យ​ឃើញ​។  ម្ចាស់​អាជីវកម្ម​ត្រូវ​យកចិត្តទុកដាក់​លើ​អាជីវកម្ម​របស់ខ្លួន​ជានិច្ច ពង្រឹង​សម្ថ​ភាព​របស់ខ្លួន​ជាប្រចាំ ជាពិសេស​ភាពជា​អ្នកដឹកនាំ​ដែល​មិនអាច​ខ្វះ​បាន​។ 
 
​លោក​និយាយថា​៖« អាជីវកម្ម​ដែល​យើង​បង្កើត​មក​ត្រូវ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​ចាំ​ធ្វើ ព្រោះ​វា​ហត់នឿយ​ណាស់​ដើម្បី​ធ្វើ​អាជីវកម្ម​មួយ ត្រូវការ​ពេលវេលា ការប្រឹងប្រែង លុយកាក់​ក៏​ច្រើន​ដែរ ប៉ុន្តែ​បើ​យើង​ហត់​ហើយ​អាជីវកម្ម​នឹង​ដួលរលំ​ទៅវិញ វា​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​មែនទែន​»៕  

Tag:
 អុឹម ផល្លា​
  អាជីវកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com