ជាតិ
សង្គមជាតិ
ឱកាស​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​លើ​ជំនាញ​វិស្វកម្ម និង​គ្រប់គ្រង​ធនធានទឹក​នៅ​ថៃ​
09, Feb 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិទ្យាស្ថាន Asian Institute of Technology របស់​ប្រទេស​ថៃ នឹង​ផ្តល់​អាហារូបករណ៍​ដល់​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត​លើ​ជំនាញ​វិស្វកម្ម និង​ជំនាញ​គ្រប់គ្រង​ធនធានទឹក​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ការផ្តល់​អាហារូបករណ៍​នេះ គឺ​ចង់​ឲ្យ​អ្នកសិក្សា​បានទទួល​ចំណេះដឹង និង​អនុវត្ត​ជាក់ស្តែង​ពី​របៀប​គ្រប់គ្រង​ទឹក  ចំណីអាហារ ថាមពល និង​បរិស្ថាន​។


 
​កម្មវិធីសិក្សា​សំខាន់ៗ​មានដូចជា  Agriculture Water, Coastal Water, Urban Water, Water Resources និង Extreme  Events and Risk Management​។ និស្សិត​ដែល​បាន​សិក្សា​នៅ​ទីនោះ នឹង​ទទួលបាន​បទពិសោធន៍ បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​ទឹក និង​អាច​មានឱកាស​ចូលរួម​ស្រាវជ្រាវ និង​កម្មវិធី​ស្ម័គ្រចិត្ត​ជាមួយ​វិស័យ​ឧស្សាហកម្ម និង​ដៃគូ​ពាក់ព័ន្ធ​ផងដែរ​។ 
 
​លក្ខខណ្ឌ​សម្រាប់​អ្នក​ដែលមាន​គោលបំណង​សិក្សា​នៅ​ទីនោះ បេក្ខជន​ត្រូវតែមាន​សញ្ញាបត្រ​ជំនាញ  Civil, Water Resources, Agricultural, Environment Engineering​។ សម្រាប់​ដាក់ពាក្យ បេក្ខជន​ត្រូវបំពេញ​ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមីនា​៕ 
 

Tag:
 អប់រំ​
 ​អាហារូបករណ៍​
 ​វិស្វកម្ម​
 ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com