ជាតិ
សិល្បះ
ក្រសួងវប្បធម៌ រៀបចំប្រឡងតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០១៩ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿង ឆ្នាំ២០១៩ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី។ បើតាមក្រសួងវប្បធម៌ បេក្ខជនអាចជ្រើសរើសប្រធានបទដោយសេរី ហើយស្នាដៃនីមួយៗត្រូវមានទាំងអត្ថន័យ អត្ថរូប និងអត្ថរស និងគោរពតាមវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។
បេក្ខជនអាចយកស្នាដៃតែងនិពន្ធរបស់ខ្លួន ទៅដាក់នៅនាយកដ្ឋានសៀវភៅ និងការអាន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ស្នាដៃនិពន្ធ៣ ដែលល្អជាងគេចំនួន៦ (ប្រលោមលោក៣នាក់ និងកំណាព្យរឿង៣នាក់) ឲ្យទទួលជ័យលាភីនៅក្នុងការប្រកួតនេះ។ ម្ចាស់ជ័យលាភីទាំងអស់ នឹងទទួលបានពានម្នាក់១,បណ្ណសរសើរ និងប្រាក់រង្វាន់ផងដែរ៕
Tag:
និពន្ធ
អក្សរសិល្ប៍ខ្មែរ
ប្រលោមលោក
កំណាព្យ
អក្សរសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com