ជាតិ
ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​២០១៩ នឹង​រៀបចំឡើង​នៅ​ខេត្ត​ក្រចះ​
10, Feb 2019 , 8:29 am        
រូបភាព
​ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​២០១៩ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០​មីនា នៅ​ខេត្តក្រចេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បន្ត​បញ្ជាក់ថា ពិព័រណ៍​នេះ​រៀបចំឡើង​ដើម្បី​គាំទ្រ និង​បង្ហាញ​អំពី​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។ ពិព័រណ៍​នេះ ក៏​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ធុរជន​ជួបជុំគ្នា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរ​គំនិត​ថ្មីៗ សម្រាប់​បង្កើន​សកម្មភាព​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​ចំណែក​មួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​


 
​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ឲ្យ ពាណិជ្ជករ អាជីវករ ដែលមាន​បំណង​ចូលរួម ក្នុង​ការតាំង ពិព័រណ៍​ពាណិជ្ជ​នេះ ឬ​ចង់​ស្វែងរក​ដៃគូ​វិនិយោគ ឬ​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ដៃគូ​របស់ខ្លួន អាចបំពេញ​បែបបទ និង​ផ្ញើ​គម្រោង​របស់ខ្លួន ទៅកាន់​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​មុន​ថ្ងៃទី​២៦​កុម្ភៈ ឆ្នាំ​២០១៩៕

Tag:
 ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com