កំណាព្យ
ជាតិ
១៤ កុម្ភ​:​ទិវា​នៃ​ក្ដី​ស្រឡាញ់ !!!
10, Feb 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
 

**** បទ​កាកគតិ​****
 
​ស្រឡាញ់​ច្រើន​ផ្លូវ ក្រឹត្យក្រម​ត្រឹមត្រូវ​
​ស្នេហ៍​ឪ​ស្នេហ៍​ម៉ែ ជីតា​ជីដូន​
​កូនចៅ​ហូរហែ ទាំង​ក្រុង​ទាំង​ស្រែ​
​ស្នេហ៍​សាច់​លោហិត ។​
 
​ស្រឡាញ់​ប្រុស​ស្រី ស្នេហ៍​ប្រពន្ធ​ប្ដី​
​ដក់​ក្ដី​អាណិត សង្សារ​សំណព្វ​
​កប់​ក្នុង​ដួងចិត្ត ស្មោះស្ម័គ្រ​ស្នេហ៍ស្និទ្ធ​
​ឥត​មោហ៍​មុសា ។​
 
​ស្រឡាញ់​មិត្តភក្ដិ ដាម​ដិត​ជំពាក់​
​អ្នក​រួម​កិច្ចការ ស្នេហ៍​វប្បធម៌​
​ស្មោះសរ​ចិន្ដា ស្រឡាញ់​សង្ខារ​
​ព្រឹក្សា​សព្វ​សត្វ ។​
 
​គោរព​សាសនា ស្នេហ៍​អង្គ​ក្សត្រា​
​ព្រះមហាក្សត្រ ទឹកដី​ដូនតា​
​ការពារ​មធ្យ័ត មិន​ឲ្យ​បង់​បាត់​
​ពីរ​ម៉ាត់ [ ស្រឡាញ់ ! ] 
 
​ប្រភព​៖ ( ចាបពូក )
 
 

© រក្សាសិទ្ធិដោយ thmeythmey.com