ជាតិ
ពីនេះ ពីនោះ
«​អ៊ែ​ម​»​ជា​ភាសា​កម្ចី​ពី​វៀតណាម​?
11, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​យើង​និយម​ប្រើពាក្យ «​អ៊ែ​ម​» ដែលជា​ភាសា​កម្ចី​ពី​វៀតណាម នៅក្នុង​ការនិយាយ​គ្នា​ទៅវិញទៅមក ដូចជា បុរស​ឃើញ​នារី​ស្រស់ស្អាត​ម្នាក់​មាន​រាង​ឡូយ ពួកគេ​តែងតែ​ធ្លោយមាត់​ថា នារី​នោះ​មាន​រាង​អ៊ែ​មណា​ស់ណ៎​។ យុវវ័យ​ដែល​និយម​ប្រើពាក្យ​នេះ ពួកគេ​ក៏​ហៅ​ម្យ៉ាង​ទៀតថា «​ម៉ា​អ៊ែ​ម​»  ដោយ​ពួកគេ​សំដៅលើ ភាព​អស្ចារ្យ​។


 
​ថ្វី​ដ្បិត​វចនានុក្រម​ខ្មែរ មិនមាន​ពាក្យ​ដូចនឹង​ពួកគេ​និយាយ​មែន តែ​ពួកគេ​នៅតែ​ទម្លាប់​ប្រើពាក្យ​ទាំងនោះ​តាំងពីដើម​មកហើយ ដោយសារតែ​គិតថា​ពាក្យ​ទាំងនោះ វា​ស្រួល​និយាយ និង​ស្រួល​ចំណាំ ទើប​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​និយាយ​ពាក្យ​អ្វី​ផ្សេង​ក្រៅពី​ពាក្យ​ទាំង​នោះឡើយ​។​
 
​នៅមាន​ពាក្យ​ជាច្រើន​ផ្សេងទៀត​ដែល​ខ្មែរ​យើង​ប្រើ​សព្វថ្ងៃ តែ​មិន​ច្បាស់​ថា​ពាក្យ​នោះ​ជា​កម្ចី​ពី​វៀតណាម ពាក្យ​នោះ​មានដូចជា តៀម​, ទូកដរ​, ឡក​ឡាក់​, ណែម​, ណែវ​, ឡាំប៉ា​, ខ្វែវ​,​ចាវ​, ផឹង​, ងឿក ជាដើម​៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com