ជាតិ
វីដេអូ
ដាំសាឡាដសរីរាង្គពិបាកថែ តែកសិករឆ្នើមវ័យ៧៣ឆ្នាំ ទីវ ឆាត លក់បានថ្លៃ
× ភ្នំពេញ៖ «សាឡាដ» ជាបន្លែមួយប្រភេទដែលសម្បូរវីតាមីន និងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ការដាំសាឡាដតាមស្តង់ដារសរីរាង្គ មិនមែនកសិករគ្រប់រូបអាចធ្វើបានល្អនោះទេ។
លោកយាយ ទីវ ឆាត មានបទពិសោធ១០ឆ្នាំជាមួយនឹងការដាំបន្លែសរីរាង្គ។ ជាក់ស្តែងលោកយាយវ័យ៧៣ឆ្នាំរូបនេះ ដាំសាឡាដមួយរងដែលមានទំហំទទឹង១.២ម៉ែត្រ និងបណ្តោយ៤ម៉ែត្រ អាចប្រមូលផលបានពី១០ទៅ១៥គីឡូក្រាម ដែលលោកយាយ ឆាត អាចលក់បានពី៨ម៉ឺនទៅ១៥ម៉ឺនរៀល។ ដើម្បីដាំសាឡាដតាមគោលការណ៍សង្ត់ដារសរីរាង្គ ឲ្យទទួលបានទិន្នផលច្រើន និងល្អ ជាកសិករឆ្នើមរបស់អង្គការសេដាក លោកយយា ទីវ ឆាត បានពន្យល់បែបបច្ចេកទេសពីមួយដំណាក់កាលទៅមួយដំណាក់កាល តាំងពីចំណុចចាប់ផ្តើមរហូតដល់ថ្ងៃប្រមូលផល។
សូមអញ្ជើញទស្សនាវីដេអូរបស់លោកយាយ ទីវ ឆាត កសិករដាំបន្លែសរីរាង្គនៅខេត្តកំពង់ឆ្នាំង ដែលប្រាប់វិធីសាស្ត្រក្នុងការដាំសាឡាដសរីរាង្គ ដើម្បីទទួលបានទិន្នផលល្អដូចតទៅ៖
លោកយាយ ទីវ ឆាត ជាកសិករដាំបន្លែសរីរាង្គដែលស្ថិតនៅភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកយាយ ទីវ ឆាត បានដាំដុះបន្លែសរីរាង្គរយៈពេល ១០ឆ្នាំមកហើយ។ បន្លែសរីរាង្គដែលកសិករវ័យ ៧៣ឆ្នាំរូបនេះ បានដាំរួមមាន៖ ស្ពៃ, សាឡាដ, សណ្ដែកគួរ, ត្រសក់, ជី និងបន្លែសរីរាង្គជាច្រើនទៀត៕
Tag:
បច្ចេកទេស
សាឡាដ
សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com