ជាតិ
សង្គមជាតិ
លោក ឈុំ សុជាត​៖ ខ្ញុំ មិនបាន​និយាយថា កម្ពុជា គ្រោង​បង្ហោះ​ផ្កាយរណប​ទេ​
11, Feb 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ចេញមុខ​បដិសេធ​នឹង​សារព័ត៌មាន​នានា ដែល​ចុះផ្សាយ​ថា កម្ពុជា មាន​គម្រោង បង្ហោះ​ផ្តា​យ​រណប​របស់ខ្លួន​ជា​លើកដំបូង នៅ​ឆ្នាំ​២០២១ ហើយ​លោក ក៏​បដិសេធ​ដែរ ថា​លោក ពុំបាន​មានប្រសាសន៍​ឬ​ផ្តល់ព័ត៌មាន​នេះ ទៅកាន់​អ្នកកាសែត​ណា​ឡើយ​។ 


 
​ការបដិសេធ​របស់លោក ឈុំ សុជាត គឺធ្វើឡើង ក្រោយពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) និង​ក្រសួង​ព័ត៌មាន ចុះផ្សាយ​ពី​ព័ត៌មាន​នេះ​ដំបូង​គេ ដោយ​អះអាងថា ជា​ការ​លើកឡើង​របស់លោក ហើយក៏​ត្រូវបាន​សារព័ត៌មាន​ផ្សេងៗ​ក្នុងស្រុក ស្រង់​យកទៅ​ចុះផ្សាយ​បន្ត ក្នុងនោះ​មាន​សារព័ត៌មាន​ថ្មីៗ​ផងដែរ​។ អ្នកនាំពាក្យ​រូបនេះ មានការ​ងឿងឆ្ងល់ នៅពេល​សារព័ត៌មាន ចុះផ្សាយ​បែបនេះ ទាំង​ដែល​លោក មិនបាន​និយាយ​។ 


 
អត្ថបទទាក់ទង


​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក បាន​សរសេរ​បែបនេះ​ថា​៖«​ទោះបីជា​រឿងនេះ​ជា​រឿង​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឲ្យ​សារព័ត៌មាន​មួយចំនួន​នោះ កែតម្រូវ​ឡើងវិញ ដែល​រូបខ្ញុំ​ផ្ទាល់ ក្នុង​ឆ្នាំ​២០១៩​នេះ មិនដែល​បាន​និយាយ​អំពី​រឿងនេះ​ជាមួយ​សារព័ត៌មាន ឬ​នៅក្នុង​វេទិកា​ណាមួយ​ទាល់តែសោះ​។ ខ្ញុំ​យល់ថា អ្នកសារព័ត៌មាន​ដែល​សរសេរ​រឿងនេះ អាច​ទំនង​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រភព​ដែល​ផ្តល់ព័ត៌មាន​ខាងលើនេះ​»៕ 



Tag:
 ឈុំ សុជាត​
  ផ្តា​យ​រណប
© រក្សាសិទ្ធិដោយ thmeythmey.com