អត្ថបទពាណិជ្ជកម្ម
តន្ត្រី​Tiger Street Football Festival 2019 ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​រាប់ម៉ឺន​នាក់​នៅ​ក្រុង​សៀមរាប​
11, Feb 2019 , 11:39 am        
រូបភាព
ដោយ:
​សៀមរាប​៖ កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2019 បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ទស្សនា​យ៉ាង​កុះករ​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ បន្ទាប់ពី​ការប្រកាស​ជើងឯក នៃ​ពានរង្វាន់ ក្របខណ្ឌ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​នៅ​ថ្ងៃទី​៨ ដល់​១០ ខែកុម្ភៈ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ​។​
 
​ក្រុមការងារ​បាន​មើលឃើញថា មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មកពី​បណ្តា​ស្រុក​ផ្សេងៗ នៅក្នុង​ខេត្តសៀមរាប បាននាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​លក្ខណៈ​បងប្អូន  និង មិត្ត​ភ័ក្តិ ដើម្បី​រង់ចាំ​ទស្សនា​កម្មវិធី​នេះ​។ អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​លក់​ក្នុងតម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នក​ខ្លះទៀត ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​




 
​កម្មវិធី​ពិសេស​នេះ បានចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ការប្រគំ​តន្ត្រី​នេះ មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប ក្នុងប្រទេស​កម្ពុជា​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា​, លោក ឆន សុវណ្ណ​រាជ​, កញ្ញា សួស វី​ហ្សា​, លោក ដួង វីរៈ​សិទ្ធ​, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​ឌី​ជេ Maily ។​






 
Tiger Street Football Festival 2019 បាន​នាំយក​នូវ​ក្លិប​ទឹកកក សម្រាប់​បងប្អូន​ទស្សនិកជន ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​នូវ​ភាព​រីករាយ ជាមួយ​ការទទួល​ទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់ (Tiger Crystal ) ។ អតិថិជន​ទាំងអស់ ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​គ្រី​ស្ទាល់ (Tiger Crystal)​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ និង​បានធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​សប្បាយ រីករាយ​ក្រៃលែង​។ ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញមុខ​ឆាក​តន្ត្រី យ៉ាង​រំភើប​រីករាយ នា​រាត្រី​នោះ​។​






 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។​






 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com